ដោយៈគូលែន/សៀមរាបៈ បុរសម្នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីគាត់ ស្រវឹងស្រា ហើយបានដើរឆ្លងស្ពាន ទៅផ្ទះ នៅពេលនោះ គាត់បានវិលមុខ ធ្លាក់ចូលប្រឡាយទឹក លង់ស្លាប់តែម្តង។ ករណីលង់ទឹកស្លាប់នេះ បានកើតឡើង នៅម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ ស្ថិតនៅចំណុចភូមិរកា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលស្រុកពួក បាននិយាយថាៈ បុរសរងគ្រោះ ឈ្មោះ វ៉ឹក ដូង អាយុ៥៤ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ច បានបន្តថាៈ ជនរងគ្រោះស្រវឹងស្រា បានដើរឆ្លងស្ពានទៅផ្ទះ កើតខ្យល់គ ហើយបណ្ដាលអោយធ្លាក់ទឹក លង់ស្លាប់។ តាមការពិនិត្យលើសាកសព សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ សពបានប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕/V