Home ព័ត៌មានជាតិ សង្គម អភិបាល​រាជធាន...

អភិបាល​រាជធានី​ណែនាំ​ដល់​កងកម្លាំង និង​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩

ដោយ​៖​រ៉ា​មន / ភ្នំពេញ​៖ ដើម្បីឱ្យ​ដំណើរការ​នៃ​ការរៀប​ចំនេះ​ទីតាំង​ដែល​ត្រូវ ពិនិត្យ​យក​សំណាក​ជា​លើក​ទី​២​នៅ​ទីតាំង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​នា​ថ្ងៃទី​០៨​ខែធ្នូ​ស្អែក​នេះ ដំណើរការ​បានល្អ មាន​លក្ខណៈ​ងាយស្រួល នា​ល្ងាច​ថ្ងៃទី​០៧​ធ្នូ​នេះ លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចុះមក​ពិនិត្យ​ទីតាំង​នេះ​បន្ថែមទៀត ក្រោយពី បានរៀបចំ​ដោយ​ធ្វើ​រោង​ដាក់​កៅអី បន្ទប់​ដាក់​គ្រឿង​បរិក្ខារ​ផ្សេងៗ​រួចហើយ​។​

​លោក ឃួ​ង ស្រេង ក្នុងឱកាស​នោះ ក៏បាន​ណែនាំ​ដល់​កងកម្លាំង ដូចជា​មន្ត្រី ថ្នាក់ដឹកនាំ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​ត្រូវ​មក​បំពេញការងារ​ជាមួយ​មន្ត្រី​របស់​ក្រសួងសុខាភិបាល នា​ថ្ងៃស្អែក​នេះ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិធាន​របស់​ក្រសួងសុខាភិបាល គឺ​ត្រូវតែ​ការពារ​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​បំផុត ជៀសវាង​ការឆ្លង​រាលដាល​ពី​ជំងឺ​កូ​វីដ​-១៩​នេះ ដោយ​យើង​មិនដឹងថា ប្រជាពលរដ្ឋ​ជាង​៣០០០​នាក់ ដែល​មក​ពិនិត្យ​យក​សំណាក​លើក​ទី​២​នេះ ពួកគាត់​មាន​វិជ្ជា​មាន​កូ​វីដ​-១៩​ឬ​យ៉ាងណា​នោះទេ​អ្វីដែល​សំខាន់ គឺ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា ៖​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០០​នាក់​ដែល​សង្ស័យថា មាន​ជំងឺ​កូ​វីដ​-១៩ ហើយ​ត្រូវ​មក​ពិនិត្យ​យក​សំណាក​ជា​លើក​ទី​២​នេះ នៅ​ទីតាំង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​នា​ថ្ងៃទី​០៨​ខែធ្នូ​ស្អែក​នេះ​។ ចំណែក​នៅ​ទីតាំង​ផ្សេងទៀត ក៏​នៅមាន​សកម្មភាព​ដ​ដែរ ដូចជា នៅ​ក្រសួងមហាផ្ទៃ ដើម្បី​ពិនិត្យ​យក​សំណាក​មន្ត្រី​របស់​ក្រសួងមហាផ្ទៃ​។ សម្រាប់​សម្ដេច​ស ខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នឹង​ពិនិត្យ​នៅ​គេហដ្ឋាន​របស់​សម្ដេច ហើយ​សម្ដេច​ហេង​សំរិន ក៏​ពិនិត្យ​យក​សំណាក​ជា​លើក​ទី​២​នៅ​ហ្នឹង​ភូមិគ្រឹះ​របស់​សម្ដេច​ផងដែរ​។ ចំណែក​ទីតាំង​ផ្សារ​អ៊ី​អន​១ ហាង​ស៊ុប សណ្ឋាគារ​មួយចំនួន​ណា​នោះមក​ពិ​និត្យនៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ទាំង​អ្នក​ផ្ទាល់​និង​ប្រយោល​។​

​គួរបញ្ជាក់​ផងដែរ​ថា ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ត្រូវបាន​ក្រសួងសុខាភិបាល សហការ​ជាមួយនឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ជ្រើស​រើសយក​ទីតាំង​នេះ ដើម្បី​ធ្វើជា​កន្លែង​ពិនិត្យ​យក​សំណាក​ជា​លើក​ទី​២ កាលពី​រសៀល​ថ្ងៃទី​០៣​ធ្ន​ឆ្នាំ​២០២០​កន្លងទៅ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular