ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: ប្រតិភូរាជរដ្ឋាភិបាលគយនិងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការអគ្គកែសម្រួល ផ្លាស់ប្តូរតួនាទីភារកិច្ច អនុប្រធានការិយាល័យ និងភ្នាក់ងារគយ៥រូប នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានបានអោយកាសែតរស្មីកម្ពុជាដឹងកាលពីថ្ងៃតី៧ខែធ្នូឆ្នាំ២០២០ថា៖ មន្ត្រីគយដែលត្រូវកែសម្រួល ផ្លាស់ប្តូរតួនាទីភារកិច្ចទៅកន្លែងថ្មីនោះរួមមាន ១- លោកអ៊ី ឃីម ។ទី២ -លោកពល រតនៈ ។លោកទាំង២ ជាអនុប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ និង៣នាក់ទៀត /ស្រីម្នាក់ ជាភ្នាក់ងារគយនៅអង្គភាពខាងលើ។
ពិធីផ្លាស់ប្តូរធ្វើនៅថ្ងៃទី៧ខែធ្នូ នេះនៅអគ្គនាយកដ្ឋាន ដោយម្តងៗធ្វើ២០នាក់ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ជម្ងឺកូវីត១៩ ។
ប្រភពបន្តថា៖ ចំណែកថ្នាក់ដឹកនាំនិងភ្នាក់ងារគយនៅសាខាខេត្តបន្ទាយមានជ័យ នៅការិយាល័យច្រកព្រំដែនតំបន់ម៉ាឡៃស្រុកម៉ាឡៃ នៅច្រកព្រំដែនតំបន់បឹងត្រកួនស្រុកថ្មពួកនិងនៅច្រកអូរបីជាន់ នៅមិនទានមានព័ត៌មានពីការកែសម្រួល ផ្លាស់ប្តូរនៅឡើយ នាពេលនេះ។ តែនឹងធ្វើពេលបន្តបន្ទាប់៕