Home ព័ត៌មានជាតិ នយោបាយ ​អង្គភាព​អ្នក...

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បញ្ជាក់​​ប្រភពព័ត៌មាន​ផ្លូវការ​ពី​ជំងឺ​កូ​វីដ​១៩ គឺ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រសួងសុខាភិបាល​

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នៅ​ថ្ងៃទី ៧ ខែ ធ្នូ នេះ​បាន​អំពាវនាវ​ដល់​សាធា រណជន ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់ អាវុធ អ្នកសារព័ត៌មាន​និង​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ​មេត្តា​ប្រុងប្រយ័ត្ន​និងរួមគ្នា​ទប់ស្កាត់​ចំពោះ​ការផ្សព្វផ្សាយ​បន្ត​ព័ត៌មាន​ប្រឌិត​ដែល​មិនមែនជា​ប្រភព​ផ្លូវការរបស់​រដ្ឋាភិបាល ។ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បញ្ជាក់ថាៈ​ប្រភព​ផ្លូវការ​នោះ​គឺ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងសុខាភិបាល​តែប៉ុណ្ណោះ ។​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើកឡើងថា​៖​នា​រយៈពេល​ចុងក្រោយ​នេះ​បាន​សង្កេតឃើញថា​មាន​ជន​មួយចំនួន​បាន​ប្រឌិត​ផ្សព្វផ្សាយ​ព័ត៌មាន​អកុសល មិន​ពិត​បំពុលបរិយាកាស​សង្គម​ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ច្របូកច្របល់​ស្លន់ស្លោ​ស្តីពី​បញ្ហា​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។ អង្គភាព​អ្នកនាំពាក្យ​រាជ រដ្ឋាភិបាល​បានបង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ទង្វើ​ខាងលើនេះ​ក្នុងពេលដែល​រាជរដ្ឋាភិបាល ស្ថាប័ន​ជំនាញ អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ រួម​ជា មួយ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាននិងកំពុង​សហការគ្នា​យ៉ាង​សស្រាក់សស្រាំ​និង​ម៉ឺងម៉ាត់​បំផុត​ដើម្បី​ទប់ស្កាត់​និង​បង្ការ​ការឆ្លង​វីរុស​កូ​រឹត​-១៩​នៅក្នុង​សហគមន៍​។​

​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បញ្ជាក់​ជាថ្មី​ម្តង​ទៀតថា​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ក្រសួងសុខាភិបាល​ជា​ស្ថាប័ន​មាន​អាទិភាព​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ទាក់ទង​ការឆ្លង​វីរុស​កូ​រឹត​-១៩​នេះ​។​ដូច្នេះ​សូម​សាធារណ ជន​មេត្តា​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា ចក្រ​កម្ពុជា​និង​ដើម្បី​បាន​ជ្រាប​ច្បាប់​អំពី​ចំណាត់ការ​នានា​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ក៏ដូចជា​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឬ​មាន​ចម្ងល់​ចង់​ជ្រាប​ច្បាស់​ជាយថាហេតុ​ណាមួយ​សូម​ទំនាក់ ទំនង​ទៅកាន់​លេខ ១១៥ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular