Home ព័ត៌មានជាតិ សង្គម អាជ្ញាធរ​ខណ្ឌ...

អាជ្ញាធរ​ខណ្ឌទួលគោកចែក​ម៉ាស​និង​ការផ្សព្វផ្សាយ​ពី​វិធាន​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ទាំងយប់​ទាំង​ថ្ងៃ

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​បានបញ្ជាក់​ឱ្យដឹងថា​៖ ចំពោះ​ម៉ាក​ដែល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ប្រគល់​ឲ្យ​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រគល់​បន្ត​មកឱ្យ​រដ្ឋបាល​ខណ្ឌទួលគោក ត្រូវបាន​អាជ្ញាធរ​ខណ្ឌ សង្កាត់​ដូចជា​ផ្សារ​នានា​ក្នុង​ខណ្ឌ​បាននិងកំពុង​ធ្វើ​សកម្មភាព ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​សហគមន៍ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងធ្វើដំណើរ​តាម​ដងផ្លូវ​ដែល​មិនបាន​ពាក់​ម៉ាស់​។​

​ការបញ្ជាក់​បែបនេះ​រប​ស់លោ​កឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​៧​ខែធ្នូ​ឆ្នាំ​២០២០​នេះ ក្នុងឱកាស​ដែល​លោក​ដឹកនាំ​អាជ្ញាធរ​សង្កាត់ ផ្សារ​និង​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​ខណ្ឌទួលគោក ចុះ​ចែក​ម៉ាស​ជូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកដំណើរ​នៅតាម​ផ្លូវ​ម៉ៅ​សេទុង​កែង​នឹង​ផ្លូវ​៣៣៦ ក្នុង​សង្កាត់​បឹង​សាឡាង​ជាប់​ព្រំប្រទល់ សង្កាត់​ផ្សារ​ដើម​គរ​ខណ្ឌទួលគោក​រា​ជ​ធានី​ភ្នំពេញ ។​

​លោក​អភិបាលខណ្ឌ​បាន​មានប្រសាសន៍ថា​៖ ក្រុមការងារ​ខណ្ឌ គណៈកម្មការ​ផ្សារ​នានា​នៅក្នុង​ខណ្ឌទួលគោក​បាន​យក​ម៉ាស​នេះ​ទៅ​ចែកជូន​ដល់​បងប្អូន​អាជីវករ ពិសេស​បងប្អូន​ជីវ​ករ​ដែរ​លក់​ក្រីក្រ លក់​តាម​កញ្ច្រែង ល្អី​ក្នុង​ទីផ្សារ ដើម្បី​ឲ្យ​ពួកគាត់​បាន​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​ខណៈ​ដែរ​ជំងឺ​នេះ បាននិងកំពុង​រីក​រា​ល​ដាល​ដល់​សហគមន៍​ហើយ​នោះ​។​

​លោក​បញ្ជាក់​បន្ថែមថា​៖ ចំពោះ​សកម្មភាព​នៃ​ការចែក​ម៉ាស ជាមួយនឹង​ការផ្សព្វផ្សាយ​ពី​វិធាន​របស់​ក្រសួងសុខាភិបាល​តាមរ​យៈ​ឃោស​នស​ព្ទ ត្រូវបាន​ធ្វើឡើង​ទាំងយប់​ទាំង​ថ្ងៃ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​មិន​ថា នៅតាម​ទីផ្សារ​ឬ​នៅតាម​ពី​សាធារណៈ​នោះទេ​។

​លោក​បាន​បញ្ជាក់ទៀតថា​៖​មកដល់ពេលនេះ​តាម​ការ​សង្កេតឃើញ​នៅតាម​ដងផ្លូវ ក៏ដូចជា​នៅតាម​ទីផ្សារ​នានា ប្រជាពលរដ្ឋ ហាក់ដូច​ជាមាន​ការយ​ល់​ដឹង​ច្រើន​ចំពោះ​វិធានការ​ការពារ​ជំងឺ​កូ​វីដ​-១៩ ដោយ​ប្រជាពលរដ្ឋ​ស្ទើរតែ ១០០​ភាគរយ ទៅហើយ​ដែល​ពួកគាត់​បាន​ពាក់​ម៉ាស់​ការពារ​ជំងឺ​កូ​វីដ​-១៩ ។​

​ក្នុងឱកាស​នោះ​លោក​ក៏បាន​ធ្វើការ​ណែនាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ស្តាប់​តាម​ការណែនាំ​របស់រប​ស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular