ដោយៈដេប៉ូ/ភ្នំពេញៈសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) ដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែធ្នូ ខាងមុខនេះត្រូវបានពន្យាពេលទៅធ្វើននៅពាក់កណ្ដាលខែមករាឆ្នាំ២០២១វិញ។នេះបើយោងតាមសេចកក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចថ្ងៃទី៧ ខែធ្នូនេះ។
ប្រភពដដែលបញ្ជាក់ថា សម្រាប់កាលបរិច្ឆេទច្បាស់លាស់ នៃការប្រឡង ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។ ការប្រកាសពន្យាពេលប្រឡងបាក់ឌុប សម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ ក៏ដោយសារកម្ពុជាផ្ទុះឡើងនូវជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាធ្វើឲ្យមានអ្នកឆ្លងជាបន្ដបន្ទាប់៕សរន