Home ព័ត៌មានជាតិ សង្គម អភិបាលរង​ខេត្...

អភិបាលរង​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​អាជីវករ​ផ្សារលើ ក្រុង​កំពង់ឆ្នាំង អំពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: លោក អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ក្រុមការងារ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ដល់​អាជីវករ​ផ្សារលើ ក្រុង​កំពង់ឆ្នាំង អំពី​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ ។​

​ការចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រុំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត សហការ​ជាមួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​) ក្រុង​កំពង់ឆ្នាំង ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ដល់​បងប្អូន​អាជីវករ​ផ្សារលើ​
​ព្រមទាំង​ចែក​ម៉ាស និង​បាញ់​អាល់កុល​លាង​សម្អាត​ដៃ ដល់​អាជីវករ និង​ប្រជាពលរដ្ឋ នៅក្នុង និង​បរិវេណ​ផ្សារលើ ស្ថិតនៅក្នុង​ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង​។​

​ចំពោះ​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ លោក អម សុភា អភិបាលរង​ខេត្ត បាន​អំពាវនាវ​បន្ថែម​ដល់​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ សូម​អនុវត្ត​ទៅតាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង សុខាភិបាល កុំ​ចេះតែ​នាំ​ផ្អើល​ឈូរ​ឆរ​ជឿ​លើ​ព័ត៌មាន​បំពុលសង្គម​មួយចំនួន​ថា​ប្រើប្រាស់​ថ្នាំ​នេះ ថ្នាំ​នោះ ឬក៏​អនុវត្តតាម​វិធីសាស្ត្រ​បែបនេះ បែប​នោះ អាច​ការពារ ឬ​ព្យាបាល​ជំងឺ​កូវ​១៩​បានឱ្យ​សោះ ។​

​យុទ្ធនា​ការចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​បងប្អូន​អាជីវករ ក៏ដូចជា​ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ឆ្នាំង​ទៅ​គេ​មើលឃើញថា​បានធ្វើ​នៅ​គ្រប់​ទីកន្លែង​និង​ទីប្រជុំជន​តាម​បណ្ដា​ក្រុង​ស្រុក​ទាំង​៨ នៅក្នុង​ខេត្តកំពង់ឆ្នាំង​ក៏​ដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular