Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ខ...

បុរស​ម្នាក់​ខ្យល់គរ​ស្លាប់​នៅក្នុង​ហាង​យីហោ អយ​ស្ទ័​រ ហៅ​ស៍​១

ដោយ​: ស​រិ​ទ្ធ / ភ្នំពេញ​: បុរស​ម្នាក់​សង្ស័យថា​ខ្យល់គរ​ស្លាប់​នៅក្នុង​ហាង​មួយកន្លែង​បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រូ​សារ និង​ប្រជាពលរដ្ឋ​កាលពី​ម៉ោង​៣ រសៀល ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៥៤ ត្រង់ចំណុច​ហាង យីហោ អយ​ស្ទ័​រ ហៅ​ស៍​១ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សព មានឈ្មោះ ភក្តី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ដឹក​អីវ៉ាន់​ក្នុង​ហាង យីហោ អយ​ស្ទ័​រ ហៅ​ស៍​១ មាន​ស្រុកកំណើត​នៅ​ភូមិ​ឈើកាច់ ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃ​រស់នៅ​ទីតាំង​កន្លែងកើតហេតុ​នេះ​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បានធ្វើការ​នៅ​ហាង យីហោ អយ​ស្ទ័​រ ហៅ​ស៍​១ ហើយ​ស្ទា​ក់នៅ​ហាង​នេះ​តែម្តង​។ លុះ​មកដល់​វេលា​ម៉ោង​៣ រសៀល ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​ចេះតែ​ឆ្ងល់​ថា​ហេតុ​អី​ជនរងគ្រោះ​មិន​ចេញ​ធ្វើការ ហើយ​ធ្វើការ​ទាក់ទង​ក៏​មិនបាន​ទៀត​។ ពេលនោះ​ក្រុមគ្រួសារ​ក៏​សម្រេចចិត្ត​ចាក់សោ​ទ្វារ​ហាង​ដែល​ជនរងគ្រោះ​ស្នាក់នៅ ខណៈ​ចាក់​ចូលទៅ​ខាងក្នុង​ស្រាប់តែ​ប្រទះឃើញ ជនរងគ្រោះ​ដេកស្លាប់​ម្នាក់ឯង​ក្នុង​បន្ទប់​បាត់ទៅហើយ ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​ពលរ​ដ្ឋ​និង​សមត្ថកិច្ច​មូលដ្ឋាន​។​

​ក្រោយពេល​កើតហេតុ​កម្លាំង សមត្ថកិច្ច​បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ​ទំនាក់ទំនង​ទៅ​កម្លាំង​ជំនាញ​ចុះមក​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​សរសេរ​លិខិត​ប្រគល់​សព​ឱ្យ​ក្រុម​គ្រូ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular