Home ព័ត៌មានជាតិ សង្គម ម៉ាស​សម្ដេច​ត...

ម៉ាស​សម្ដេច​តេ​ជោ​ត្រូវបាន​អភិបាលខណ្ឌ​ឫស្សីកែវ នាំយកទៅ​ចែកជូន​ដល់ដៃ​អាជីវករ​ផ្សារ​ឆេ​កូ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ លោក​ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​ដឹកនាំ លោក លោកស្រី អភិបាលរងខណ្ឌ មន្ត្រី​នៃ​រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ ចៅសង្កាត់​ចៅសង្កាត់រង ក្រុមប្រឹក្សា​សង្កាត់​គីឡូ​ម៉ែត​លេខ​៦ គណៈកម្មការ​ផ្សារ​ឆេ​កូ គ​.​ម ៦ និង​យុវជន បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ អំពី វិធានការ ការពារ បង្ការ និង​ទប់ស្កាត់ ជម្ងឺ​កូ​វីដ​១៩ ។​

​ក្នុងឱកាស​នោះ លោក​អភិបាលខណ្ឌ​ក៏បាន​នាំ​អំណោយ​ដ៏​ថ្លៃថ្លា​ជា​ម៉ាស របស់ សម្ដេច​តេ​ជោ ចែកជូន​ដល់ បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ នៅ​ផ្សារ​ឆេ​កូ សង្កាត់​គីឡូ​ម៉ែត​លេខ​៦ ដើម្បី​ចូលរួម​បញ្ចប់​ឱ្យបាន​នូវ​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ដែល​បង្កឡើង​ដោយ​មេរោគ​កូ​វីដ​១៩៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular