Home ព័ត៌មានជាតិ សង្គម អាវុធហត្ថ​ខេត...

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ផ្ដល់​ម៉ាស់​ជូន​ក្រុមការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ចំណុច​បឹង​ជង្រុក​និង​៦៧២ ស្រុក​ម៉ាឡៃ​

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​សហការី​បាន​ផ្ល់​ល់​ម៉ាស់​ជូន​ក្រុមការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ចំណុច​បឹង​ជង្រុក​និង​ចំណុច​៦៧១ ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​ក្នុង​គោលបំណង​បង្ការ ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជម្ងឺ​កូ​វីត ១៩ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បោ​ន ប៊ិន មេបញ្ជាកា​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​ស​ការី បាន​នាំយក​ម៉ាស់​ចំនួន​៤​កេស​ធំ​ឬ​ស្មើនឹង​១​ម៉ឺន​ម៉ាស់ ទៅ​ប្រគល់ជូន​លោក​ប៉ាន់ ខែម​ប៊ុនថន នាយករង​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុមការងារ​កាលពី​ថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០២០ ។​

​ជាការ​ផ្តល់ជូន​នេះ​គើ​ត​ឡើង​ក្រោយ​ផ្ទុះ​ព្រឹ​ត្ត​ការណ៍​កូ​វីត​.១៩ សហគមន៍​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ ២០២០​កន្លងមក និង​ជាពិសេស​អនុវត្ត​អនុសាសន៍​អំពាវនាវ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា​សារ​ណែនាំ​បន្ទាន់​ថ្មីៗ​របស់​ក្រសួងសុខាភិបាល និង​បទបញ្ជា​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ទាក់ទិន​នឹង​ការបង្ការ ទប់ស្កាត់ ចាត់វិធានការ​លើ​ជម្ងឺឆ្លង​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បោ​ន ប៊ិន សង្ឃឹមថា ៖​ម៉ាស់​១​មឺ​ុ​ន​សន្លឹក​ជា​អំណោយ​របស់​អង្គភាព​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​នេះ​នឹង​បានរួម​ចំណែក​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជម្ងឺ​កូ​វីត ១៩ តាមរយៈ​ការយកទៅ​បែងចែក​ជូន​ក្រុមការងារ​និង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​រី​ក្រ​នៅតាម​សហគមន៍​ដែល​បាន​នឹង កំពុង​ដោះស្រាយ​ទំនាស់​ដីធ្លី នៅ​ចំណុច​បឹង​ជង្រុក និង​ចំណុច​៦៧១ ស្ថិត​ក្នុងភូមិ​ទួលប្រាសាទ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ដើម្បី​ទប់​ស្កាត​នូវ​ការ កំពុង រីក រាលដាល ដល់ សហគមន៍ ។​

​នាឱកាស​នោះ​លោក​ប៉ាន់​ខែម ប៊ុនថន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រាល​ចំពោះ​មនោ​ស​ញ្ចេ​ត​ដ៏​ជ្រាលជ្រៅ​របស់លោក​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទា​យាន​ជ័យ​និង​សហការី​ដែល​បានផ្តល់​ការលើកទឹកចិត្ត ក៏ដូចជា​ផ្តល់​អំណោយ​នេះ​ដល់​ក្រុមការងារ​និង​ប្រជាពលរដ្ឋ ។​

​លោក​បាន​បន្តថា ៖ លោក​និង​ក្រុមការងារ​នឹង​ប្រើប្រាស​ម៉ាស​នេះ​អោយចំ​គោលដៅ និង​ក៏​នឹង​ខិតខំ​អនុវត្ត​អនុសាសន៍​សម្តេច​តេ​ជោ​និង​បំពេញការងារ​ក្នុង​បេស​សក​កម្ម​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ទីនោះ អោយបាន​ចប់សព្វគ្រប់​ហើយ​បែង​ចែកជូន​ភាគី​ទំនាស់ ក៏ដូចជា​ប្រែក្លាយ​តំបន់​នោះ​ទៅជា​តំបន់​អភិវឌ្ឍន៍​ថ្មី​មួយ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular