Home ព័ត៌មានជាតិ សង្គម ធនាគារ​កាណាឌី...

ធនាគារ​កាណាឌីយ៉ា នឹង​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី​៩ ខាងមុខនេះ តែ​ធនាគារ​ចិន​នៅ​ក្នុងនោះ ផ្អាក​ដល់​ថ្ងៃ​១៧​ធ្នូ​

ដោយ​: សុផល / ភ្នំពេញ​: យោងតាម​សារលិខិត​របស់​រដ្ឋមន្ត្រី ក្រសួងសុខាភិបាល ជម្រាបជូន​អ្នកឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​កា​ណា​ឌី​យ៉ា ក​.​អ បាន​ឲ្យ​ដឹងថា តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្រសួង​បានអនុញ្ញាត​ឲ្យ​ធនាគារ​កាណាឌីយ៉ា នឹងត្រូវ​ដំណើរការ​ឡើងវិញ ចាប់ពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០​តទៅ​។​

​ដោយឡែក ធនាគារ​ចិន​ដែល​ស្ថិតនៅក្នុង​អគារ​កាណាឌីយ៉ា ត្រូវ​បិទ​រហូតដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​។​

​ជាមួយគ្នា​នោះ ក្រសួង​តម្រូវ​ឲ្យ​បុគ្គលិក ដែល​ធ្វើការ​នៅ​ទីនោះ​ទាំងអស់ ត្រូវធ្វើ​តេស្ត​ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៣ ខែធ្នូ និង​លើក​ទី​៣ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ ២០២០៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular