Home ព័ត៌មានជាតិ សេដ្ឋកិច្ច ឧបការី​ទេសាភិ...

ឧបការី​ទេសាភិបាល​ធនាគារជាតិ​ចូលរួម​សម្ភោ​ធ​ប្រព័ន្ធ​ទូរ​ទាត់​ហិរញ្ញវត្ថុ​តាម​អន​ឡាញ​មួយ

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ប្រព័ន្ធ​ទូរ​ទាត់​ហិរញ្ញវត្ថុ​តាម​អន​ឡាញ​មួយ “the Payments in Digital Finance Specialisation” នឹងត្រូវ​សម្ភោ​ធន៍​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០​នេះ ដោយ​លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស នៃ​ធនាគារជាតិ​នៃ​កម្ពុជា​។

​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ “the Payments in Digital Finance Specialisation” នេះ​នឹង​ដំណើរការ​រៀបចំឡើង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ បច្ចេកវិទ្យា​និង​សហគ្រិន និង​វិទ្យាស្ថាន​ធនាគារ​ប៊ុ​យ​ដា​ប៉ែស​។

​ពិធី​សម្ពោធ​នេះ​នឹងត្រូវ​ធ្វើឡើង នៅក្នុង​កម្មវិធី​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​សិង្ហ​បុរី​ឆ្នាំ​២០២០ ក្នុង​គោលបំណង​៖ ១/-​ចែករំលែក​និង​ផ្សព្វផ្សាយ​វគ្គ​សិក្សា​ខ្លីៗ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើរ​ណែ​ត ពាក់ព័ន្ធ​នឹង​ប្រធានបទ​ស្ដីពី Payments in Digital Finance ដោយមាន​ការ​ឧទ្ទេសនាម​ជាពិសេស​ពី​វាគ្មិន​ល្បីៗ​នៅក្នុង​ពិភពលោក​ប្រមាណ​២៥​រូប ដែល​ក្នុងនោះ​មាន​លោកជំទាវ ជា សិរី ផងដែរ និង ២/-​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​ពី​ភាព​ឆ្នៃប្រឌិត​ក្នុង​ប្រព័ន្ធ​ទូទាត់​នាពេល​បច្ចុប្បន្ន​។

ឧបការី​ទេសាភិបាល​ធនាគារជាតិ​ចូលរួម​សម្ភោ​ធ​ប្រព័ន្ធ​ទូរ​ទាត់​ហិរញ្ញវត្ថុ​តាម​អន​ឡាញ​មួយ

​ឆ្លៀត​ក្នុងឱកាស​នោះ លោកស្រី ជា សិរី នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចពិភាក្សា លើ​ប្រធានបទ អំពី​“ អ្នកណា​ជា​អ្នកជំរុញ​ការច្នៃប្រឌិត​ក្នុងការ​បង់ប្រាក់​” ឫ​ជា​ភាសា​អង់គ្លេស​ថា “Who is driving innovation in payments”​។
​លើសពីនេះ​កម្មវិធី​ក៏​នឹង​ប្រកាស​ពានរង្វាន់​ប្រព័ន្ធ​ទូទាត់​នាពេល​អនាគត​ដែល​គេ​ធ្វើឡើង​ផងដែរ ដោយ​សាធារណជន​អាច​បោះឆ្នោត​គាំទ្រ​តាម​ប្រព័ន្ធ​អន​ឡាញ តាមរយៈ i-​ក្រុមហ៊ុន ii-​បុគ្គល និង iii-​បញ្ញត្តិ​ករ ដែល​គេ​អាច​គិតថា​ជា​អ្នកជំរុញ​ឱ្យមាន​ការឆ្នៃ​ប្រឌិត​និង​ជា game-changing ក្នុង​វិស័យ​ទូទាត់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular