Home ព័ត៌មានជាតិ សេដ្ឋកិច្ច ហេតុអ្វី​ត្រូ...

ហេតុអ្វី​ត្រូវ​ទិញ​ខុន​ដូ​ក្នុងកំឡុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​?

​ដោយ​: ច្រាយ ចំណាន​/ភ្នំពេញៈ អ្នកជំនាញ​អះអាងថា ការទិញ​ខុន​ដូ​ទុក​សំរាប់​រស់នៅ និង​ទុក​សំរាប់​ជួល​នា​កំឡុង​ពេលនេះ វា​ជា​ពេលវេលា​ល្អ​បំផុត​សំរាប់​ការវិនិយោគ ព្រោះ​បច្ចុប្បន្ន​មាន​លក្ខ​ខ័​ណ្ឌ​ពិសេសៗ​ជាច្រើន ដែល​អ្នកវិនិយោគ​អាច​ទទួលបាន​ផលចំណេញ​។

លោក អា​ឡេ​ន ណេ​អូ (Alan Neo)​អគ្គនាយក​ក្រុមហ៊ុន​CSA Real Estate Group​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការទិញ​ខុន​ដូ​កំឡុង​ពេលនេះ អ្នកវិនិយោគ​នឹង​ទទួលបាន​ផលចំណេញ​ច្រើន​ដូចជា ទី​១ ទទួលបាន​គំរោង​ដែលមាន​គុណភាព និង​ភាពប្រាកដប្រជា ដែល​មានន័យថា គំរោង​ដែល​កំពុងដំណើរការ​គឺជា​គំរោង​ល្អ ព្រោះ​ពួកគេ​មិន​ជាប់គាំង ក្នុង​កំឡុង​វិបត្តិ​សេដ្ឋកិច្ច ទី​២ ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស ដែលមាន​ការបញ្ចុះ​តម្លៃ​ចាប់ពី​២០​ទៅ​៣០​ភាគរយ ទី​៣ ទទួលបាន​ជម្រើស​ច្រើន​សំរាប់​គំរោង​ដែល​កំពុងដំណើរការ មានន័យថា​អតិថិជន​អាច​ជ្រើសរើស​គំរោង​បាន​ច្រើន​។​

ទី​៤ ពួកគេ​អាច​ច​ចារ​ជាមួយ​ម្ចាស់​គំរោង ជាមួយ​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​កាន់តែ​ពិសេស ដោយសារ​ម្ចាស់​ខុន​ដូ​ឬ​អ្នក​អភិវឌ្ឍន៍​និ​មួយៗ តែងតែ​ផ្តល់នូវ​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​កាន់​តែមាន​ភាពបត់បែន​។​

ហេតុអ្វី​ត្រូវ​ទិញ​ខុន​ដូ​ក្នុងកំឡុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​?

លោក បាន​បន្តថា ជាមួយនឹង​ជំនាញ​ដែល​យើង​បាន និង​កំពុង​បណ្តុះបណ្តាល​បុគ្គលិក និង​ថ្នាក់ដឹកនាំ​របស់​យើង យើង​បាននិងកំពុង​ផ្តល់​សេវាកម្ម​យ៉ាង​ពិសេស​ដល់​អតិថិជន ជាមួយនឹង​លក្ខ​ខ័​ណ្ឌ​ពិសេស តាមរយៈ​ការចចារ​បញ្ចុះតម្លៃ​ពិសេស​ជូន​អតិថិជន​។ ហេតុនេះ អតិថិជន​ឬ​អ្នកវិនិយោគ​ចង់បាន​គំរោង​ខុន​ដូ​ល្អ មានតម្លៃ​សមរម្យ ផ្តល់​លក្ខ​ខ័​ណ្ឌ​បង់ប្រាក់​ពិសេស និង​បញ្ចុះតម្លៃ​កាន់តែច្រើន សូម​ទាក់ទង​មកកាន់​ភ្នាក់ងារ​របស់​CSA Real Estate Group​។​

ជាមួយគ្នានេះ​ទីប្រឹក្សា​សមាគម​អចលនទ្រព្យ​សកល លោក យិន លាង​គង់ បាន​ថ្លែងថា វា​ជា​ជម្រើស​ដ៏​ឆ្លាត​វៃ​សំរាប់​អតិថិជន ឬ​អ្នកវិនិយោគ​សម្រេចចិត្ត​ទិញ​ខុន​ដូ​និង​អចលនទ្រព្យ​នានា​នៅក្នុង​កំឡុង​ពេលនេះ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​បានធ្វើ​ឲ្យ​គំរោង​ជាច្រើន​បាន​លក់​បញ្ចុះតម្លៃ​ពិសេស ពិសេស​អ្នកវិនិយោគ​ក៏​មិន​ប្រឈមមុខ នឹង​ហានិភ័យ ដោយសារ​ពួកគេ​មើលឃើញថា គំរោង​ដែល​ពួកគេ​ទិញ​ជា​គំរោង​ដែលមាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រ៉ឹង​មាំ ដោយ​មិន​ជាប់គាំង​ឬ​មាន​បញ្ហា​កំឡុង​ពេលនេះ​។​

លោក​បន្តថា​“​គម្រោង​ដែលមាន​ហិរញ្ញវត្ថុ​រ៉ឹង​មាំ គឺ​បង្ហាញ​ក្នុងពេល​មាន​វិ​ប​ត្ត​តិ​សេដ្ឋកិច្ច​បែបនេះ ព្រោះ​ពួកគេ​មិន​ពន្យា​ពេល​សាងសង់​ឬ​ជាប់គាំង ប៉ុន្តែ​គម្រោង​ដែល​រង់ចាំ​លុយ​ពី​អ្នកវិនិយោគ​យកទៅ​សាងសង់ គឺ​នឹងមាន​បញ្ហា​នៅពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​បែបនេះ​”​។​លោក​បន្តថា “​អ្នកវិនិយោគ​នឹង​ទទួលបាន​ផលចំណេញ ពី​ការ​បញ្ចុះតម្លៃ​ក្នុង​អន្តរកាល​នេះ ដោយសារ​ពេល​ស្ថានភាព​សេដ្ឋកិច្ច​ល្អប្រសើរ គំរោង​នានា​នឹង​ឡើងថ្លៃ ហើយ​មិន​បញ្ចុះតម្លៃ​ច្រើន​នោះទេ​”៕​

ហេតុអ្វី​ត្រូវ​ទិញ​ខុន​ដូ​ក្នុងកំឡុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​?

ហេតុអ្វី​ត្រូវ​ទិញ​ខុន​ដូ​ក្នុងកំឡុងពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​?

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular