Home ព័ត៌មានជាតិ សន្តិសុខ អ្នកជំនាញៈ​ទី...

អ្នកជំនាញៈ​ទីផ្សារ​ជួល​ការិយាល័យ​នឹង​ងើបឡើង​នៅ​ត្រីមាស​ទី​២​ឆ្នាំ​២០២១​ខាងមុខ​

​ដោយៈ ច្រាយ ចំណាន/​ភ្នំពេញៈ ខណៈពេលដែល​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​Covid-19 នៅតែ​បន្ត​ការគំរាមកំហែង នៅក្នុង​សហគមន៍​នាពេល​បច្ចុប្បន្ន សម្រាប់តែ​ទីផ្សារ​នៃ​ការជួល​ការិយាល័យ​គ្រប់​កម្រិត​នៅ​កម្ពុជា នឹង​នៅតែ​បន្ត​ជួប​ឱនភាព​រហូត ដល់​ពាក់កណ្តាល​ឆ្នាំ​២០២១​ខាងមុខនេះ​។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​ថា ទីផ្សារ​ជួល​អគារ​ការិយាល័យ​នៅពេល​បច្ចុប្បន្ននេះ កំពុងតែ​មានការ​ធ្លាក់​ចុះ ហើយ​ការធ្លាក់ចុះ​អាច​នឹង​បន្ត​រហូតដល់​ដើមឆ្នាំ​ក្រោយ ឬ​ពាក់កណ្តាល​ឆ្នាំ​២០២១​។

​លោកស្រី​បាន​បន្តថា “​មិន​ថា​ចំពោះតែ​ទីផ្សារ​ជួល​ការិយាល័យ ការជួល​ទីតាំង​លក់រាយ​នៅតាម​បណ្តា​ផ្សារ​ទំនើប ឬ​ផ្សារ​សហគមន៍​ឬ​ការជួល​អា​ផាត​ម៉ិ​ន សម្រាប់​ស្នាក់នៅ​នោះទេ គឺ​ជួប​បញ្ហា​ឱនភាព​ដូចគ្នា​”​។ លោកស្រី​បញ្ជាក់ថា “​សម្រាប់តែ​ទីផ្សារ​ជួល​ការិយាល័យ​គ្រប់​កម្រិត គឺ​នៅ​ស្ថិតនៅក្នុង​សញ្ញា​អវិជ្ជមាន​ទាំង​កម្រិត​A កម្រិត​B និង​កម្រិត​C ព្រោះ​តម្រូវការ​អគារ​ការិយាល័យ​ភាគច្រើន ជា​ក្រុមហ៊ុន​មកពី​ក្រៅ​ស្រុក​”​។​

 

ទីផ្សារ​ជួល​ការិយាល័យ​នឹង​ងើបឡើង​នៅ​ត្រីមាស​ទី​២​ឆ្នាំ​២០២១​ខាងមុខ​

​លោកស្រី​ធីតា​បាន​បន្ថែមថា ស្ថិតនៅក្នុង​កំឡុងពេល​នេះ​ម្ចាស់​ក្រុមហ៊ុន ក៏ដូចជា​ដៃគូ​ពាណិជ្ជកម្ម ដែលជា​ជនជាតិ​បរទេស​ទាំងនោះ មិនត្រូវ​បានអនុញ្ញាត​ឱ្យ​ឆ្លង​ប្រទេស​នោះទេ លើកលែងតែ​ការគំរាមកំហែង​នេះ ត្រូវបាន​បញ្ចប់​បន្ទាប់​ពី​ថ្នាំ​បង្ការ​ត្រូវ​បានដាក់ ឱ្យប្រើ​ប្រាស់​ជា​សាធារណៈ​ផ្លូវការ​។

​អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ EASY Property Investment លោក ម៉ម សិរី​បញ្ញា បាន​មានប្រសាសន៍ថា ការជួល​អគា​រិ​យា​ល័យ​នៅក្នុង​អំឡុង​ពេលនេះ ពិតជា​មានការ​ធ្លាក់ចុះ ប៉ុន្តែ​វា​នឹងមាន​ភាពល្អ​ប្រសើរឡើង​វិញ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ព្រោះ​បច្ចុប្បន្ន​មាន​បណ្តា​ប្រទេស​ធំៗ​ជាច្រើន បានប្រកាស​ពី​ការធ្វើ​តេស្ត​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​របស់ខ្លួន ដែល​នឹង​ត្រៀម​ចែកចាយ​ជា​ផ្លូវការ​។

​លោក​បាន​បញ្ជាក់ថា “​វា​មិនមែន​ប៉ះពាល់​ត្រឹមតែ​ទីផ្សារ​នៅ​កម្ពុជា​នោះទេ គ្រប់​បណ្តា​ប្រទេស​នានា នៅលើ​សាកលលោក​សុទ្ធតែ​ប៉ះពាល់​ដូចគ្នា គ្រាន់តែ​តិច ឬ​ច្រើនតែ​ប៉ុណ្ណោះ ប៉ុន្តែ​វា​នឹង​វិលត្រឡប់​មករក​សភាព​ដើម​វិញ​ក្នុងពេល​ខាងមុខនេះ​”​។ លោ​កប ន្តា “​ពេលនេះ​ទីផ្សារ​រួម​ពិតជា​ប៉ះពាល់ ប៉ុន្តែ​សម្រាប់​អ្នក​អភិវឌ្ឍន៍ ដែលមាន​ទុន​គ្រប់គ្រាន់​អាច​ឆ្លៀតឱកាស​អភិវឌ្ឍន៍​របស់ខ្លួន លុះ​ពេល​ស្ថានភាព​បានល្អ​ប្រសើរឡើង​វិញ គម្រោង​ទាំងមូល​អាច​បានបញ្ចប់ និង​ដាក់បញ្ចូល​ក្នុង​ទីផ្សារ​ទាន់ពេលវេលា​ផងដែរ​”៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular