ប្រចាំថ្ងៃពុធ ទី៨ ខែធ្នូ ឆ្នាំ២០២០
ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតស្រុតចុះ ហេតុនេះនាំឱ្យបញ្ហាងាយរត់ចូលពិសេសជម្លោះវិវាទ និង ការចោទប្រកាន់ពីអ្នកដទៃតែម្តង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើបន្តិចវិញ តែអ្នកជួញជិតមានការខ្សត់ខ្សោយបន្តិច ហើយទាល់តែខិតខំខ្លាំងទើបអាចចិញ្ចឹមឆ្នាំងបាយរស់ទៅរួច។ការធ្វើដំណើរឆ្ងាយជិតមិនសូវសុវត្តិភាពប៉ុន្មានទេពិសេសបញ្ហាចរាចរតែម្តង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីលោកអ្នកជួបរឿងប្រទាំងប្រទើសព្រោះតែម្នាក់ៗមានចិត្តខ្លាំងយកឈ្នះតែរៀងខ្លួន៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតគាប់ប្រសើរប្រពៃ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់លោកអ្នកចាត់ចែងការងារសំខាន់ឬការងារធំដុំពីព្រោះថាផលល្អតែងហុចមកវិញដូចជាទីពេញចិត្តផង។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំបើលោកអ្នកមិនទាន់មានគូគាប់ហើយចង់ស្វែងរកជាពេលវេលាល្អប្រពៃបំផុតតែយ៉ាងណាស្ត្រីប្រយ័ត្នព្រាននារីក៏មានតាមជាប់ច្រើន៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបភាពរកាំរកូសច្រើនបន្តិចតែយ៉ាងណាការបំពេញការងារបើមានការពុះពារនោះក៏តែងមានការរីកលូតលាស់ជាសន្សឹមៗទៅមុខឥតថយក្រោយនោះឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវធ្វើអ្វីមួយដោយក្តីតក់ក្រហល់ឡើយប្រយ័ត្នជួបរឿងស៊យដាក់ទុនទៅហើយអស់ប្រាក់កាសពីខ្លួនត្រូវមកដេកសោកស្តាយនៅពេលក្រោយ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយនិងផ្អែមល្ហែមគួរសមតែយ៉ាងណាជម្លោះពាក្យសម្តីនោះក៏ងាយផ្ទុះណាស់ផង៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ធ្វើឱ្យកិច្ចការងាររាំងស្ទះនិងជួបបញ្ហាច្រើនត្រូវឆ្លងកាត់។ការបំពេញការងារនៅពេលនេះវិញលោកអ្នកគប្បីប្រយ័ត្នចៅហ្វាយនាយបន្តិចព្រោះងាយធ្វើឱ្យលោកអ្នកជួបបញ្ហាលំបាកក្នុងរឿងអ្វីមួយផង។អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីប្រយ័ត្នកើតជម្លោះវិវាទព្រោះតែការយល់ខុសក្នុងរឿងអ្វីមួយ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដាក់ពាក្យធ្វើការងារឬទំនាក់ទំនងការងារអ្វីមួយព្រោះតែងសម្រេចដូចគាប់បំណងមួយចំនួនត្រឡប់មកវិញ។ការរស់នៅមានភាពសុខដុមនិងកំពុងស្រុះស្រួលក្នុងគ្រួសារផង។អ្នកប្រកបការងាររកស៊ីជួញដូរលោកអ្នកកុំសោះអង្គើយត្រូវរវាសរវៃដៃជើងព្រោះមិនដូច្នេះទ្រព្យលាភដែលបម្រុងធ្លាក់ដល់ដៃនឹងត្រូវបោលហួសធ្លាក់ទៅលើអ្នកដទៃវិញជាក់ជាពុំខាន។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងបើគិតរៀបចំផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃណាស់៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អទាំងការប្រកបការងារឬដំណើការបញ្ហាទាក់ទងនឹងប្រាក់កាសផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកបើចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរជាឱកាសល្អប្រពៃណាស់ព្រោះថាអាចឆ្លើយតបផ្លែផ្កាដូចជាទីកក់ក្តៅគ្រាន់បើ។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានរៀបអាពាហ៍ពិពាហ៍ឬចូលស្តីដណ្តឹងតែងសម្រេចដូចគាប់បំណង៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ដោយមិនត្រូវតបតជាមួយក្រុមមនុស្សច្រើនពេកឡើងបើពុំនោះនាំតែរឿងរាវដាក់ខ្លួនប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកងាយមានបញ្ហាភ្លាំងភ្លាត់ណាស់គួរមានការប្រយ័ត្នប្រយែងទើបមិនជះឥទ្ធិពលអាក្រក់មកវិញ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការជឿនលឿនទៅមុខតែថយក្រោយវិញក៏ឆាប់រហ័សណាស់៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះលោកអ្នកប្រកបការងារអ្វីត្រូវសន្សឹមៗហើយមិនត្រូវធ្វើកិច្ចការងារអ្វីសំខាន់ពេកដែរពីព្រោះថាឧបសគ្គនៅរារាំងមុខខ្លះៗនាំជួបផលលំបាកក្នុងការរែកពន់។ទោះបីយ៉ាងណាការបំពេញការងារអ្វីក៏ដោយលោកអ្នកមិនអាចធ្វេសប្រហែសបានទេត្រូវប្រយ័ត្នប្រយែងហើយព្យាយាមឱ្យខ្លាំងទើបហុចផ្លែផ្កាដូចជាទីពេញចិត្តទៅរួច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមានការចម្រើនលូតលាស់ទៅមុខគួរសម ហើយភាពសុខដុមក៏កើតមានច្រើនដែរ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះវិញកុំគប្បីជ្រួលជ្រើមខុសបែបបទប្រយ័ត្នរែកពន់ភាពទុក្ខសោកទៅវិញ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកបើមានគម្រោងចង់ធ្វើអ្វីមួយឬសម្រេចចិត្តចង់ប្រកបកិច្ចការអ្វីគប្បីប្រយ័ត្នប្រយែងពីព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ ហើយត្រូវទូទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នពេលយប់ព្រលប់ព្រោះងាយរងគ្រោះដោយសារក្រុមមនុស្សបៀតបៀនយាយី។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខល្អតែក៏ងាយថយក្រោយណាស់ដែរគួរប្រយ័ត្នប្រយែង៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ការចរចាការងារ បណ្តាក់ទុន ធ្វើកិច្ចសន្យាឬធ្វើអ្វីមួយដែលជាកិច្ចការសំខាន់។ក្រៅពីនេះកិច្ចការងារបើលោកអ្នកមានការព្យាយាមនោះតែងមានការរីកលូតលាស់ទៅមុខយ៉ាងល្អប្រពៃនិងអ្នកខ្លះអាចទទួលដំណឹងល្អក្នុងការឡើងតំណែងផង។អ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីទេពិសេសការចង់បើករបររយះពេលខ្លីៗជាការល្អប្រពៃបំផុតព្រោះឱកាសល្អៗកំពុងហុចឱ្យ។
រីឯសម្ព័ន្ធគូស្នេហ៍កំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងមានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំច
រាសីស្រុតចុះ។មានថ្ងៃសប្បាយចិត្តនិងថ្ងៃមិនសប្បាយចិត្តដែលបញ្ហានេះកើតឡើងធម្មតាសម្រាប់មនុស្សយើងទៅហើយ និងអ្វីដែលសំខាន់នោះគឺយើងត្រូវតែចេះឆ្លងកាត់ទើបប្រសើរ។ចូរលោកអ្នកធ្វើបុណ្យដាក់ទានបន្តិចទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរនាពេលនេះឃើញថាមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លា។ រីឯក្នុងពេលនេះដែរបញ្ហាស្នេហាពិសេសស្ត្រីគឺមានមន្តស្នេហ៍ប្រពៃហើយអាចមានគេចោមរោមស្រឡាញ់ច្រើនតែយ៉ាងណាប្រយ័ត្នព្រាននារីក៏មានតាមចាំបោកប្រាស់ក៏ច្រើនផង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកត្រូវទទួលរងផលលំបាកច្រើន ដូចនេះត្រូវអត់ធ្មត់បន្តិចទើបឆ្លងផុតគ្រាលំបាកដែលមានចំពោះមុខខ្លះៗទាំងនេះទៅរួច។ការប្រកបការងារក្នុងពេលនេះបើទោះបីឃើញថាមានការចម្រើនលូតលាស់ឆាប់រហ័សបែបណាក្តីតែងមិនអាចធ្វេសប្រហែសបានឡើយ ហើយត្រូវចងចាំថាកិច្ចការបើងាយឡើងក៏ងាយចុះទៅវិញដែរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រី ពុំសូវមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕