ដោយ:រ៉ាម៉ន/ភ្នំពេញ: មន្ត្រីក្រុមការងាររដ្ឋបាលខណ្ឌសែន សុខ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានបន្តចុះអប់រំណែនាំ និងចែកម៉ាស. អំណោយរបស់សម្ដេចតេជោហ៊ុន សែន ដល់បងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ផ្សារ ទីប្រជុំជន ពីវិធីបង្ការរការពារជំងឺកូវី-១៩ នៅក្នុងមូលដ្ឋានសង្កាត់ទាំង៦ និងអំពាវនាវប្រជាពលរដ្ឋឱ្យបំពេញតួនាទីដ៏សំខាន់របស់ខ្លួន ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយមេរោគនេះ មិនមែនដើម្បីតែខ្លួនយើងផ្ទាល់នោះ គឺដើម្បីគ្រួសារ និងសង្គមជាតិ។
ក្នុងយុទ្ធនាការចែកម៉ាសនោះ ក្រុមការងារសូមឱ្យពុកម៉ែ បងប្អូន ពាក់ម៉ាស់ជាប្រចាំ រក្សាគម្លាតសង្គម បាញ់អាល់កុលសម្លាប់មេរោគ លាងដៃជាមួយសាប៊ូ ឬជែលឲ្យបានញឹកញាប់ និងចៀសវាងការប្រមូលផ្ដុំ គ្មានការចាំបាច់សូមកុំចេញពីផ្ទះ៕