Home ព័ត៌មានជាតិ សន្តិសុខ ឃាត់​ជនសង្ស័យ...

ឃាត់​ជនសង្ស័យ​២​នាក់​ជាមួយ​ថ្នាំញៀន​២៧​កញ្ចប់​

ដោយៈ​ចាន់តូ​/​ភ្នំពេញ​: ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ចោមចៅ​ទី​3 ឃាត់​បាន​ភ្លាមៗ ពេល​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន កាលពី​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃទី​៨ ខែធ្នូ​ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

​ជនសង្ស័យ​ទាំង​២​មាន ឈ្មោះ ហេង ធា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អូជ្រៅ​ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង និង​ឈ្មោះ ឆេង ប៊ុ​ន្នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ស្រុក​សំរោង ទង​ខេត្តកំពង់ស្ពឺ ។ ជននេះ​ត្រូវបាន​ឃាត់ខ្លួន​រួម​នឹង​ថ្នាំញៀន​២៧​ក​ញ្ចា​ប់ និង​ដកហូត​ម៉ូតូ​ម៉ាក អ៊ិ​ច​សិន​ទ័​រ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ HA-1264៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular