ដោយៈប.ខុន/ភ្នំពេញៈជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនបានរំកិលឡើងទៅលើ(ជើង)វិញជាមួយនិងខ្យល់មូសុងឦសានបក់ខ្សោយមកលើប្រទេសកម្ពុជាធ្វើឱ្យសីតុណ្ហភាពងើបឡើងបន្តិចមកវិញបើធៀបទៅនឹងពេលសប្តាហ៍មុន។ នេះបើតាមការព្យាករអាកាសធាតុសម្រាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៥ខែធ្នូ របស់ក្រសួងធនធានទឹកនិងឧតុនិយមដែនបានជូនដំណឹងនៅថ្ងៃទី៨ខែធ្នូឆ្នាំ២០២០។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាសម្រាប់ថ្ងៃទី ១១–១៥ ខែធ្នូ ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលពីសម្ពាធទាបកម្រិតខ្សោយ ដែលស្ថាន ភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមា ពី ២២–២៥ អង្សាសេ សីតុណ្ហភាពអតិបរមាមានពី ២៨អង្សាសេ។
សម្រាប់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី២០–២២អង្សាសេ សីតុណ្ហភាពអតិបរមាមានពី ២៨–៣០ អង្សាសេ។
សម្រាប់បណ្តាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា មានពី ២៤–២៦ អង្សាសេសីតុណ្ហភាពអតិបរមា មានពី ២៨–៣០ អង្សាសេ៕srn