Home ព័ត៌មានអន្តរជាតិ អ៊ីរ៉ង់​និយាយ...

អ៊ីរ៉ង់​និយាយថា អាម៉េរិក “​បាន​ទទួល​សារ​” អំពី​សមយុទ្ធ​ដ៏​ខ្លាំងក្លា​របស់​ខ្លួន​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​តេ​អេ​រ៉ង់ ៖ អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៧​ធ្នូ​ថា ខ្លួន​រីករាយ​ដែល​សហរដ្ឋ​អាម៉េរិក​បាន​ទទួល​សារ​ហើយ​បាន​កែប្រែ​ឥរិយាបថ​របស់​ខ្លួន​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​បន្ទាប់​​ពី​មន្ត្រីជាន់ខ្ពស់​នៃ​កងទ័ពជើងទឹក​អាម៉េរិក​ប្រចាំ​តំបន់​និយាយថា កងកម្លាំង​របស់​គាត់​បាន​ឈាន​ដល់​ស្ថានភាព​ខ្លាច​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​អ៊ីរ៉ង់​បន្ទាប់ពី​ការវាយប្រហារ​និង​ការចាប់​នាវា​នៅ​​ក្នុង​តំបន់​អស់​រយៈពេល​ជាច្រើន​ខែ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក សា​អ៊ី​ដ ខា​ធី​បហ្សា​ដេ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​”​យើង​សប្បាយចិត្ត​ដែល​ភាគី​ម្ខាង​ទៀត​បាន​ទទួល​សារ​ហើយ​ធ្វើឱ្យ​ឥរិយាបថ​របស់​គេ​កាន់តែ​មាន​​ការគោរព​ចំពោះ​អ្នកដទៃ​”​។ លោក​បាន​និយាយថា​យោធា​អាម៉េរិក​គឺជា​ប្រភព​នៃ​ភាព​តានតឹង​ដ៏​ធំ​នៅក្នុង​តំបន់ ហើយ​កងកម្លាំង​អ៊ីរ៉ង់​តែងតែ​ធ្វើ​សកម្មភាព​ប្រកបដោយ​វិជ្ជាជីវៈ​។​

​លោក​និយាយថា “​គួរ​ឱ្យ​ស្តាយ សហរដ្ឋ​អាម៉េរិក​ជារឿយៗ​មាន​វិធីសាស្ត្រ​ដែល​គ្មាន​វិជ្ជាជីវៈ​ឆ្ពោះទៅ​រក​កងទ័ពជើងទឹក​អ៊ីរ៉ង់​”​។​

​លោក​និយាយ​ដូច្នេះ​គឺ​ដើម្បី​ឆ្លើយតប​នឹង​សម្តី​របស់​ឧត្តមនាវី​រង សាម ប៉ា​ប៉ា​រ៉ូ ដែល​ថ្លែង​នៅក្នុង​សន្និសីទ​មួយ​នៅ​ប្រទេស​បា​រ៉ែ​ន​កាលពី​ថ្ងៃអាទិត្យ​។ លោក​ប៉ា​ប៉ា​រ៉ូ​ដែល​គ្រប់គ្រង​កង​នា​វាទី​៥​របស់​កង​​ទ័ពជើងទឹក​អាម៉េរិក​ដែល​មាន​មូលដ្ឋាន​នៅ​បា​រ៉ែ​ន បាន​និយាយថា ភាគី​ទាំងពីរ​បាន​ឈាន​ដល់​ស្ថានភាព “​ខ្លាច​គ្នា​ទៅវិញទៅមក​មិន​គួរ​ឱ្យ​ជឿ​” ហើយ​ថា​គាត់​មាន “​ការគោរព​ដោយស្មោះ​”​ចំពោះ​កងទ័ព​​ជើង​ទឹក​អ៊ីរ៉ង់​និង​កងទ័ពជើងទឹក​នៃ​កង​ឆ្មាំ​បដិវត្តន៍​របស់​អ៊ីរ៉ង់​។​

​ភាព​តានតឹង​នៅតែ​មាន​ខ្ពស់​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ បន្ទាប់​ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ដក​សហរដ្ឋ​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥​រវាង​អ៊ីរ៉ង់​​និង​មហាអំណាច​ពិភពលោក និង​បាន​ដាក់​ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​ទៅលើ​អ៊ីរ៉ង់​។ ការសម្លាប់​ឧត្តមសេនី​យ៍​កំពូល​របស់​អ៊ីរ៉ង់​នៅក្នុង​ការវាយប្រហារ​ដោយ​ដ្រូ​ន​របស់​អាម៉េរិក​នៅ​អ៊ីរ៉ាក់​កាលពី​ខែ​មករា​បាន​​ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​ប៊ិះ​តែ​នឹង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម ដោយ​អ៊ីរ៉ង់​បាន​ឆ្លើយតប​ជាមួយនឹង​ការវាយប្រហារ​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​ទៅ​លើ​កងកម្លាំង​អាម៉េរិក​នៅ​អ៊ីរ៉ាក់​៕

ឧទ្ធម្ភាគចក្រ U.S. MH-60 Seahawk របស់​អាម៉េរិក​ហោះ​លើ​ទូក​លឿន​របស់​អ៊ីរ៉ង់​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​កាលពី​ថ្ងៃទី​២១​ធ្នូ​ឆ្នាំ​២០១៨

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular