ដោយៈកញ្ញារស្មី/ភ្នំពេញៈកាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ លោកអភិបាលរាជធានី បានបញ្ជាឱ្យលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញនិងសហការី យកម៉ាស់ក្រណាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ចែកជូនដល់បងប្អូនកម្មករក្រុមហ៊ុនស៊ិនទ្រីជាលើកទី២ ដោយម្នាក់ទទួលបានម៉ាសចំនួន២ ជាម៉ាសក្រណាត់ដែលអាចបោកទឹកបាន។
លោកហួត ហៃ បានដាស់តឿនដល់កម្មករស៊ិនទ្រី ក៏ដូចជាប្រជាពលរដ្ឋឯទៀតថា បើស្រលាញ់សុខភាព សូមកុំចេញពីផ្ទះ បើមិនចាំបាច់ត្រូវចេញពីផ្ទះ ត្រូវតែពាក់ម៉ាស់កុំខាន។ ការពារប្រសើរជាងព្យាបាល។
ឆ្លៀតឱកាសនោះលោកអភិបាលរងរាជធានី បានសូមគោរពអរគុណសម្តេចតេជោ ដែលបានផ្ដល់ម៉ាសជាបន្តបន្ទាប់ដល់រដ្ឋបាលរាជធានីភ្នំពេញនិងសូមសម្តេចសុខភាពល្អជានិច្ច៕