Home ព័ត៌មានអន្តរជាតិ ជប៉ុន​បញ្ចេញ​...

ជប៉ុន​បញ្ចេញ​ថវិកា​៧០០​ពាន់​លាន​ដុល្លារ​សំរាប់​ជំរុញ​សេដ្ឋកិច្ច​សម័យ​កូវី​ដ​

​ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖ ជប៉ុន​នឹង​ប្រមូលផ្តុំ​ទុន​មួយ​កញ្ចប់​ធំ​តំលៃ​៧៣,៦ ទ្រី​លាន​យេន​(៧០៧,៧៧​ពាន់​លាន​ដុល្លារ​)​សំរាប់​ជំរុញ​សេដ្ឋកិច្ច​ជា​ថ្មី នេះ​បើ​តាម​ការបញ្ជាក់​ពី​នាយ​រដ្ឋមន្ត្រី យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា​​កាលពី​ថ្ងៃ​អង្គារ​ទី​០៨​ធ្នូ ដើម្បី​ទាញ​សេដ្ឋកិច្ចជាតិ​ចេញពី​ការធ្លាក់​ចុះ​បង្កឡើង​ដោយ​វិបត្តិ​វីរុស​កូរ៉ូណា​។​

​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​សមាជិក​ប្រតិបត្តិ​នៃ​បក្ស​កាន់​អំណាច លោក​ស៊ូ​ហ្កា បាន​និយាយថា កញ្ចប់​ជំរុញ​សេដ្ឋកិច្ច​ដែល​រួម​មាន​ការចំណាយ​ឆ្នាំសារពើពន្ធ​តំលៃ​ប្រមាណ​៤០​ទ្រី​លាន​យេន​ផងដែរ នឹង​ជួយ​​រុញ​«​កំណើន​សេដ្ឋកិច្ច​ថ្មី​»​។​

​ថវិកា​មួយ​កញ្ចប់​ធំ​នេះ ប្រហែល​ជា​រួម​បញ្ចូល​ទាំង​ការឧបត្ថម្ភ និង​វិធានការ​លើកទឹកចិត្ត​ដើម្បី​រុញអោយ​បណ្តា​ក្រុមហ៊ុន បង្កើន​ការចំណាយ​បៃតង​និង​ការចំណាយ​លើ​ការធ្វើ​ឌីជីថល​ភាវូបនីយកម្ម ជា​​វិស័យ​ដែល​លោក​ស៊ូ​ហ្កា ដាក់​ក្នុង​របៀបវារៈ​នៃ​គោលនយោបាយ​របស់​លោក​។​

​សូមបញ្ជាក់​ថា សេដ្ឋកិច្ច​ជប៉ុន​បាន​ហក់​ឡើងវិញ​ខ្លាំង​នៅ​ត្រីមាស​ទី​២ ចន្លោះ​ខែកក្កដា​និង​កញ្ញា ពី​កំណើន​អវិជ្ជមាន​ដ៏​អាក្រក់​លើកដំបូង​របស់​ខ្លួន​ក្នុងសម័យ​ក្រោយ​សង្គ្រាម ទោះជា​យ៉ាងណា​អ្នកវិភាគ​​ជាច្រើន​រំពឹងថា ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅ​រលក​ទី​៣ រក្សាទុក​អោយ​សេដ្ឋកិច្ច​ប្រទេស​មហាអំណាច​ទី​៣​មួយ​នេះ​មាន​កំណើន​ឡើងវិញ​ល្មម​ប៉ុណ្ណោះ​៕

​នាយ​រដ្ឋមន្ត្រី យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular