ដោយៈតារារិទ្ធ/ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសនៅមុននេះបន្តិចថា៖បន្ទាប់ពីសម្តេចបានប្រកាស ទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរស្រាប់តែមានសប្បុរសជនចូលរួមរហូតពេលនេះ មានទឹកប្រាក់ជាង១៨លានដុល្លារអាមេរិកដែលបញ្ជីឈ្មោះ មានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិនិងបណ្តាញផ្សព្វផ្សាយផ្សេងទៀត។
ប្រមុខរាជរដ្ឋាភិបាលបានថ្លែងឲ្យដឹងបែបនេះនៅក្នុងទំព័រហ្វេសបុកផ្លូវការនាព្រឹកថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ២០២០នេះដោយមានខ្លឹមសារទាំងស្រុងថា៖«បងប្អូនជនរួម ជាតិជាទីគោរពស្រឡាញ់! ។បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំបានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩ មកមានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្តនិងទាំងតាមការផ្តល់ថវិកាដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា(ខឿនការពារសុខភាពរបស់ប្រជាជន)បន្ទាប់ពីខឿនការពារជាតិរបស់ប្រជា ជននាឆ្នាំ២០០៨ដល់ឆ្នាំ២០១១។សរុបថវិកាដែលសប្បុរសជនចូលរួមរហូតពេលនេះមានជាង១៨លានដុល្លារអាមេរិកដែលបញ្ជីឈ្មោះមានផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិនិងបណ្តាញផ្សព្វផ្សាយរបស់ Fresh news ព្រមជាមួយបណ្តាញផ្សព្វផ្សាយផ្សេងទៀត»។
សម្តេចតេជោបានបន្តទៀតថា៖នៅមានព្រះសង្ឃនិងប្រជាពលរដ្ឋជាច្រើនទៀតដែលចង់ចូលរួមប៉ុន្កែមិនដឹងថាចូលនៅកន្លែងណានិងតាមរបៀបណា?ខ្ញុំព្រះករុណាខ្ញុំបានចាត់ចែងតាមច្រកពីរគឺ៖១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ ០១២ ៩៦១៩៧១ប្រចាំការ ទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី ។២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។
សម្តេចតេជោក៏បានជំរាបជូនជនរួមជាតិថាក្នុងករណីយមានការផ្ទេរតាមធានាគារនេះសូមកុំភ្លេចដាក់ឈ្មោះ និង ទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវដើម្បីឱ្យសម្តេច បានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ ។ សម្តេចក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃនិងបងប្អូនជនរួមជាតិក្នុង ចលនាប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលសម្តេចចាត់ទុកថាជា (ខឿនការពារសុខភាពរបស់ប្រជាជន)៕