សម្តេច​តេ​ជោ​បន្ត​ជួប​សមាជិក​គណបក្ស​ប្រជាជន​ជាងបួន​ពាន់​នាក់​នៅ​កោះ​ពេជ្រ​

1041
ចែករម្លែក
ទិដ្ឋភាពនៃជំនួប( រូបថតតារារិទ្ធ)

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២២ ខែមេសា ឆ្នាំ​២០១៨ នេះ សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​សហជីព​និង តំណាង​សមាគម​បុគ្គលិក​សិក្សា ចំនួន​ជាង​បួន ពាន់​នាក់ ដែលជា​សមាជិក សមា​ជិកា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ។ ពិធី​នេះ​ក៏​ធ្វើឡើង​ដើម្បី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣២ ទិវា​ពល កម្ម​អន្តរជាតិ ១​ឧសភា​ផងដែរ​។​

សម្តេច​តេ​ជោ​បាន​ដាក់ចេញ​យុទ្ធ នា​ការចុះ​សំណេះសំណាល​ជាមួយ កម្មករ កម្មការិនី តាម​រោងចក្រ​នានា ក្នុងប្រទេស​កម្ពុជា ។ ជាក់ស្តែង​ចាប់ពី​ចុងឆ្នាំ ២០១៧ រហូតមកដល់​បច្ចុប្បន្ន បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​បាន​ចំនួន ៣៨ លើក ជាមួយ​ប្រធាន​រដ្ឋបាល ប្រធាន​ផ្នែក ប្រធាន​ក្រុម ជំនួយការ និង បងប្អូន​កម្មករនិយោជិត ទាំង​ក្នុង និង ក្រៅ​ប្រព័ន្ធ​ជិត ៥០ ម៉ឺន​នាក់ និង បន្ត​ជួប រហូត​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ដើម្បី​ជំរុញ​អនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម និង ដាក់​ឲ្យ​អនុវត្តន៍ គោលនយោបាយ​ពា​សង្គម​ថ្មីៗ ជ្សេ​ង​ទៀត ។​
តាមរយ​:​កម្មវិធី​សំណេះសំណាល​នេះ សម្តេច​តេ​ជោ​បាន​រកឃើញ​បញ្ហា​ប្រឈម​ជាច្រើន​របស់​កម្មករ កម្មការិនី ក្នុងការ​បម្រើ​ការងារ​របស់​ពួកគេ ហើយក៏​បានផ្តល់​ដំណោះស្រាយ​ជា​បន្តបន្ទាប់​។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បានផ្តល់​នូវ​កញ្ចប់​អត្ថប្រយោជន៍​ជា​បន្តបន្ទាប់​ដល់​បងប្អូន​កម្មករ កម្មការិនី ដើម្បី​ពង្រឹង​សន្តិភាព ស្ថិរភាព ការរក្សា និង​បង្កើត​ការងារ​ជូន​កម្មករ និយោជិត ការសម្រួល​ដល់​ការវិនិយោគ ការលើកកម្ពស់​ជីវភាព​របស់​កម្មករ និយោជិត និង​និយោជក​។​

តាមរយៈ​ជំនួប​ដោយផ្ទាល់​ជា​បន្តបន្ទាប់​នេះ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ដែល​តម្កល់​ប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ បានសម្រេច​ផ្តល់​ជា​កញ្ចប់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​បងប្អូន​ក​ម្មករ និយោជិត​។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​វះ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ត្រីមាស​ទី​១ ឆ្នាំ ២០១៨ កម្ពុ​ជាមាន​សហជីព​មូលដ្ឋាន​កើន រហូតដល់​ចំនួន ៤ ២២៧ ,​សហព័ន្ធ​សហជីព​ចំនួន ១៥៨ ,CCNU /​សហភាព​/​សម្ព័ន្ធ /​សភា មាន​ចំនួន ២៥ សមាគម​ចំនួន ៩ អង្គការ​ចំនួន ៤ និង សមាគម​និយោជក ចំនួន ៨ ។​
​ចំពោះ​ខ្លឹមសារ​នៃ​ជំនួប​រស្មី​កម្ពុជា​និង​បន្ត​ជូន​នៅពេល​ក្រោយ​៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម