ដោយៈសុផល/ភ្នំពេញ ៖ តបតាមសំណើរបស់ក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាការចូលរួមចំណែកការពារនិងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ ក្នុងសហគមន៍ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខា ភិបាលជាថ្មីម្តងទៀតសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ក្រោមកិច្ច សហការពី Cambodia Country Club (CCC), Cambo Handsom LTD, China Textile Association and PPSEC Company LTD. បានឧបត្ថបម៉ាស់ចំនួន២៤ម៉ឺនម៉ាស់ដល់ក្រសួងអប់រំយុវជននិងកីឡាដើម្បីចែកជូនសិស្សានុសិ ស្ស សម្រាប់ប្រើប្រាស់ក្នុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្ត ទៅនាពេលខាងមុខនេះ។
អនុលោមតាមវិធានការណ៍ដែលកំណត់ដោយក្រសួងសុខាភិបាលអាជ្ញាធរពាក់ ព័ន្ធ និងក្នុងគោលដៅចូលរួមអនុវត្តវិធានការការពារឱ្យកាន់តែមានប្រសិទ្ធិភាពតាមរយៈការកាត់បន្ថយការជួបជុំ ក្រសួងអប់រំយុវជន និងកីឡា និងសមាគមបានសម្រេចប្រគល់ និងទទួលម៉ាស់ ដោយមិនចាំបាច់មានពិធីប្រគល់ ទទួលម៉ាស់ដែលបានគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០ នៅទីស្តីការ ក្រសួងដោយផ្ទាល់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំទាំងសងខាង តំណាងម្ចាស់ជំនួយក៏ដូចជាភាគីពាក់ព័ន្ធ។
ស្របពេលជាមួយគ្នានេះដែ សមាគមក៏សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ បុគ្គ លិក កម្មករ កម្មការិនី អាជីវករប្រជាពលរដ្ឋទូទៅ ជាពិសេសសិស្សានុសិស្សដែលនឹងត្រូវចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះសូមអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការណ៍ដាក់ចេញដោយក្រសួងសុខាភិបាលដោយរក្សាគំលាតសុវត្ថិភាពលាងដៃជាមួយនិងអាលកុលឬទឹកសម្លាប់មេរោគអោយបានញឹកញ៉ាប់ ក៏ដូចជាពាក់ម៉ាស់អោយបានត្រឹមត្រូវតាមការណែនាំ។
សមាគមសូមបញ្ជាក់ថា ម៉ាសខាងលើនេះ ត្រូវបានផលិតដោយរោងចក្រដែលបានចុះបញ្ជីយ៉ាងត្រឹមត្រូវជាមួយនឹង រដ្ឋបាលឪសថនិងអាហារនៃសហរដ្ឋ អាមេរិកហើយការផលិតម៉ាសនេះក៏ត្រូវបានទទួលស្គាល់ដោយបទដ្ឋានរបស់សហភាពអ៊ឺរ៉ុបផងដែរ។
សមាគមសង្ឃឹមយ៉ាងមុតមាំថាប្អូនៗសិស្សានុសិស្សនឹងប្រើម៉ាស់ដែលផ្តល់ជូនដោយសមាគមនិងម្ចាស់ជំនួយដូចមានរាយនាមខាងលើអោយមានប្រសិទ្ធិភាពបំផុត ឆ្ពោះទៅរកការការពារអោយបាននូវការីរាលដាលបន្តក្នុងសហគមន៍៕