Home ព័ត៌មានជាតិ សុខាភិបាល កូ​វីដ​១៩​ចម្...

កូ​វីដ​១៩​ចម្លង​ក្នុង​សហគមន៍​រកឃើញ​ពីរ​នាក់​នៅថ្ងៃនេះ​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​៨​ខែធ្នូ​នេះ​បានប្រកាស​ឲ្យ​ដឹងថា គិត​ត្រឹ​ម៉ោង​៧​ព្រឹក​ថ្ងៃនេះ​គេ​បាន ​រកឃើញ​ករណី​វិជ្ជមាន​ថ្មី​ពីរ​នាក់​ទៀត (​សរុប ៣៤​នាក់​) នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ។​

​ប្រភព​ដដែល​បន្តថា​អ្នក​ដែល​ត្រូវបាន​រកឃើញ​ឈ្មោះ ស្រៀវ គីម​ស្រ៊ុន និស្សិត​ច្បាប់ រស់នៅ​វត្ដ​ភ្នំខណ្ឌដូនពេញ​​​រាជធានី​ភ្នំពេញ​និង​​ឈ្មោះ អៀម ធីតា រស់នៅ​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ អ្នក​ទាំងពីរ​បាន​ទៅ​ហាង ZANDO កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ។​

​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ​នេះ អ្នក​ឆ្លង​សរុប​ចំនួន​៣៥០ នាក់​,​អ្នក​ឆ្លង​ក្នុង​សហគមន៍​ចនួន ៣៤ នាក់ ។​ក្នុងនេះ​អ្នកជា​សះស្បើយ​ចំនួន​៣០៧ នាក់​៕
​សូម​អានសេចក្តីប្រកាស

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular