Home កីឡា CL : Lazio សុ...

CL : Lazio សុំ​ត្រឹម​ស្មើ​, PSG ឈ្នះ​ថ្ងៃនេះ​នឹង​ឡើង ខណៈ Leipzig ប៉ះ Man Utd ដឹង​តែ​មាន​មួយ​ធ្លាក់​មួយ​ជាប់

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ការប្រកួត​បាល់ទាត់ UEFA Champions League ថ្ងៃនេះ​ឈាន​ចូលដល់​ជុំ​ទី​៦​ផ្តាច់ព្រ័ត្រ​នៃ​វគ្គ​ជម្រុះ​តាម​ពូ​ល​។ ថ្ងៃនេះ​មាន​ការប្រកួត​ក្នុង​ពូ​ល​ចំនួន​៤ គឺ​ពី​ពូ​ល E ដល់​ពូ​ល H​។ ហើយ​ក្រុម​ដែល​ឡើង​ស្វ័យប្រវត្តិ​ហើយ​រួមមាន Chelsea, Sevilla, Dortmund, Barcelona, Juventus​។​

ក្រុម​ដែល​នៅ​ប្រទាញប្រទង់​គ្នា​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ទាប់​មាន Lazio, Club Brugge, PSG, Man Utd និង Leipzig​។​

– Lazio vs Club Brugge ៖ ការប្រកួត​ថ្ងៃនេះ​ក្រុម Lazio របស់​អ៊ីតាលី រំពឹង​ឆ្លងទៅ​វគ្គ​បន្ទាប់ ប្រសិនបើ​ស្មើ​ឬ​ឈ្នះ​ភ្ញៀវ Club Brugge ព្រោះ​បច្ចុប្បន្ន ក្រុម​អ៊ីតាលី​នេះ​មាន ៩ ពិន្ទុ​ក្នុង​ដៃ​នៅ​ពូ​ល F ហើយ​ក្រុម​ភ្ញៀវ​មកពី​បែលហ្ស៊ិក​មាន ៧ ពិន្ទុ​ប៉ុណ្ណោះ​។ កាល​ប្រកួត​ជើង​ទី​១ បញ្ចប់​ត្រឹម ១-១ នៅ​ទឹកដី​របស់ Club Brugge ហើយ​ដោយហេតុ​ថា​ក្រុម​នេះ​ខ្សោយ​នៅ​ក្រៅ​ទឹកដី​ផង​នោះ (​ឈ្នះ​១​គត់​ក្នុង​១០​ប្រកួត​ក្រៅ​ទឹកដី​) យើង​រំពឹង Lazio ឈ្នះ​យ៉ាងច្រើន​១​គ្រាប់ ឬ មិន​អ៊ីចឹង​ស្មើគ្នា​។

– PSG vs Istanbul Basaksehir ។ PSG សព្វថ្ងៃ​មាន ៩ ពិន្ទុ​ឈរ​នៅ​លេខ​២​ពូ​ល H ស្មើគ្នា​នឹង​លេខ​១ Man Utd និង លេខ​៣ Leipzig ដែរ​។ PSG ត្រូវ​ឈ្នះ​ថ្ងៃនេះ​ដាច់ខាត​ដើម្បី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ Istanbul កាល​ជើង​ទី​១ ចាញ់ PSG ២-០ នៅ​ទឹកដី​ខ្លួនឯង ថ្ងៃនេះ​គ្មានអ្វី​ត្រូវ​ហក់​ជាមួយ​ក្រុម​ជើងឯក​បារាំង​នោះ​ឡើយ​។ យើង​រំពឹង PSG ឈ្នះ​ឡើងទៅ​វគ្គ​បន្ទាប់​។​

– RB Leipzig vs Manchester United ។ ក្រុម​ទាំង​ពីរ​មាន ៩ ពិន្ទុ​ស្មើគ្នា​ក្នុង​ពូ​ល H ដោយ Leipzig ឈរ​នៅ​លេខ​៣ និង Man U ឈរ​នៅ​លេខ​១​។ កាល​ពី​ជើង​ទី​១​បិសាច​ក្រហម​បំបាក់ Leipzig ៥-០ ប៉ុន្តែ​ប្រសិនបើ Leipzig ឈ្នះ​ថ្ងៃនេះ Man U នឹង​ធ្លាក់​។ ប៉ុន្តែ​បើ​ក្នុងករណី​ស្មើគ្នា Man U ជា​អ្នក​ឡើងវិញ​។ ដោយហេតុ​ថា Man Utd មានប្រៀប​ជាង និង​មាន​សម្ពាធ​តិចជាង Leipzig យើង​រំពឹង​ការប្រកួត​នេះ​ចប់​ទៅ​ដោយ​លទ្ធផល​ស្មើគ្នា ១-១ ។

​តារាង​ព្យាករណ៍​បាល់ទាត់ CL សម្រាប់​យប់​ថ្ងៃ​អង្គារ ៖

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular