Home ព័ត៌មានជាតិ សេដ្ឋកិច្ច ប្រធាន​មន្ទីរ...

ប្រធាន​មន្ទីរ​ធនធានទឹក ចុះ​ពិនិត្យ​ការយក​គ្រឿងចក្រ​មក​បុកគ្រឹះ​សាងសង់​ទំនប់​បង្ហៀរទឹកស្ទឹង​

ដោយៈ ទេ​ពក​ង្រី/កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុន​ថុ​ន បាន​ចុះ​ជួប​ជាមួយ អភិបាលស្រុក​បរិបូណ៌ និង​មេឃុំ​មេលំ ដើម្បី​ចុះទៅពិនិត្យ​ការងារ ពាក់ព័ន្ធ​ការយក​គ្រឿងចក្រ មក​បុកគ្រឹះ​សាងសង់ ទំនប់​កាត់​ស្ទឹង ដើម្បី​បង្ហៀ​ទឹក ទៅ​ស្រែប្រាំង ខាងក្រោម ។​

​ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ថាៈ ការសាងសង់​ទំនប់ ស្ទាក់​ទឹក​បែបនេះ មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​ទេ ខណៈ​ចរន្តទឹក​ហូរ​ខ្លាំង នៅក្នុង រដូវវស្សា ដែល​ធ្វើអោយប៉ះពាល់ ការ​បង្វែរ​ទឹកស្ទឹង ប្រឡាយ និង​ប្តូរ​ជា​ស្ទឹង ហើយ ស្ទឹង​ចាស់ និង​គោក​រាក់ ។​

​លោក ដោក ប៊ុន​ថុ​ន បានបញ្ជាក់​ទៀតថាៈ មន្ទីរ នឹង​ជួសជុល​ពង្រឹង​ទំនប់​ចាស់ ជូន​ប្រជា ពលរដ្ឋ​វិញ ហើយ​ឲ្យ​ប្រជាពលរដ្ឋ ប្រើប្រាស់​ទំនប់​ចាស់ ដែល​ផ្នែក​ខាងលើ ទីតាំង ប្រមាណ​ជា ៤៥០ ម៉ែត្រ ដែល​មន្ទីរ​បាន​យក​គ្រឿងចក្រ ទៅ​ជួយ​ធ្វើ​តាំងពី​ឆ្នាំ​២០១៩ ដែល​បច្ចុប្បន្ន គាត់​កំពុងតែ​ប្រើប្រាស់ បង្វែរ​ពី​ទឹកស្ទឹង ចូលទៅ​កន្លែង​មេ ។​

​លោក​បាន​ឲ្យ​ដឹង​បន្ថែមទៀតថាៈ អ្វីដែល​លោក​មេឃុំ និង​ប្រជាពលរដ្ឋ កំពុង​ធ្វើ​ទំនប់​ថ្មី គឺ​កាលណា​កំពស់​ទឹក នៅក្នុង​ប្រឡាយ​ជ្រៅ អ្នកភូមិ​ពិបាក​ឆ្លងកាត់ ទៅមក ហើយ​នៅ ទំនប់​ចាស់ មាន​កន្លែង​ខ្លះ ទឹក​ហូរ​ច្រោះ ប្រជាពលរដ្ឋ មានការ​បារម្ភ​ខ្លាំង ។​

​ប្រ​ធា​មន្ទី​ធនធានទឹក ខេត្តកំពង់ឆ្នាំង បានឱ្យដឹង​ទៀតថាៈ ចំណុច​ទាំង ២ ខាងលើនេះ ខាង​លោក បានធ្វើ​ការពន្យល់​លោក​មេឃុំ និង​ប្រជាពលរដ្ឋ អោយមក​ប្រើប្រាស់​ទំនប់ ចាស់​ដោយ​ខាង​លោក គ្រាន់តែ​ពង្រីង​បន្ថែម​បន្តិច ហើយ​អស់​ថវិកា​តិច ដោយ​ការធ្វើដំណើរ ឆ្លងកាត់​ប្រឡាយ ហើយ​យើង​អាចធ្វើ ជុំរាល​ប្រឡាយ​ធំ ធា​ទឹក ក៍​ហូរ​បាន​ច្រើន និង​អ្នកធ្វើ ដំណើរ ក៍​អាច​ទៅមក​បាន​ស្រូល ផងដែរ ហើយ​ពេលនេះ កម្លាំង​របស់​មន្ទីរ​ធ​ន​ធាន​ទឹក និង​ឧតុនិយម​ខេត្ត បាន​ចុះទៅ​សិក្សា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ ហើយ​គ្រឿងចក្រ និង​បញ្ចូនទៅ​តាម​ក្រោយ ដើម្បី​ធ្វើ​ការងារ​នេះ ។​

​ការចុះទៅ​ពិនិត្យ​ការងារ ដែល​អភិបាលស្រុក​បរិ​បូរ​ណ៌ និង​មេឃុំ​មេលំ បាន​យក​គ្រឿងចក្រ មក​បុកគ្រឹះ​សាងសង់ ទំនប់​កាត់​ស្ទឹង ដើម្បី​បង្ហៀ​ទឹក ទៅ​ស្រែប្រាំង ខាងក្រោម របស់លោក ដោក ប៊ុន​ថុ​ន នៅពេលនេះ ដោយសារតែ​អាជ្ញាធរ​ឃុំ​មេលំ បាន​ឯកភាពគ្នា ជាមួយ​ប្រជា ពលរដ្ឋ បាន​ប្រមូល​ថវិកា ជួល​គ្រឿងចក្រ យកមក​បុកគ្រឹះ ឲ្យ​បាន​រឹងមាំ នៅ​ចំណុច​ព្រំ ប្រទល់​ជាប់​គ្នា រវាង​ឃុំ​ផ្សារ និង​ឃុំ​មេលំ ក្នុងស្រុក​បរិបូណ៌ ដើម្បី សម្រាប់​នាំយក​ទឹក​ពី​ស្ទឹង ទៅ​ស្រោចស្រព ដីស្រែប្រាំង ប្រើប្រាស់​អោយបាន យូ​អង្វែង​តែម្តង ។​

​មេឃុំ​មេលំ ស្រុក​បរិបូណ៌ លោក ម​កេ​ត​សុ​ឃា បានបញ្ជាក់​ប្រាប់​អ្នកយកព័ត៌មាន​ដឹងថាៈ ជា​រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​ទាំង ២ ឃុំ ដែល​នៅជាប់​គ្នា តែងតែ ប្រមូល​ថវិកា​គ្នា ទិញ​សំបក កា​រ៉ុង ទិញ​ឈើ​ធ្វើជា​បង្គោល​បោះ និង​ទិញ​ដើម​ឫស្សី​ជាដើម ដើម្បី​ទប់ទឹក បញ្ចូល​ទៅ តាម​ប្រឡាយ រួច​នាំយកទៅ​ស្រោចស្រព ផ្ទៃដី​ស្រែប្រាំង ដែលមាន​ជាង ៨០០ ហិកតា នៅក្នុង​ឃុំ ២ គឺ​ឃុំ​មេលំ និង​ឃុំ​ផ្សារ ជាប់​ព្រំប្រទល់​គ្នា ។

​ដោយសារតែ​កិច្ចការងារ​នេះ ធ្វើ​ដដែលៗ ជា​រៀងរាល់ឆ្នាំ​បែបនេះហើយ ទើប​ឆ្នាំនេះ លោក​បាន​សម្របសម្រួល​គ្នា ជាមួយ​ប្រជាពលរដ្ឋ ប្រមូល​ថវិកា ជួល​គ្រឿងចក្រ មក​បុក គ្រឹះ​រឹងមាំ សម្រាប់​ការប្រើប្រាស់ អោយបាន​យូរអង្វែង​តែម្តង ។​

​លោក​មេឃុំ​មេលំ បានបញ្ជាក់​ថាៈ ការប្រមូល និង​រៃអង្គាស​គ្នា ជា​ប្រាក់ បានមកពី​ភូមិ​មេលំ ចំនួន ២៤.៤៦៥.០០០ រៀល និង​ភូមិ​កាន់​យួរ ប្រមូល​ថវិកា​បាន ១៤.៤៦០.០០០ រៀល សរុប​ទាំង​២​ភូមិ គឺ​បាន​ចំនួន ៣៨.៩២៥.០០០ រៀល​។ ថវិកា​ទាំងនោះ បាន​ជួល​គ្រឿងចក្រ មក​លើក​ជា​ទំនប់ និង​បុកគ្រឹះ​សសរថ្ម​តែម្ដង ដែល​អាច​ប្រើប្រាស់​យូរអង្វែង​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular