Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ស...

បុរស​ម្នាក់ ស្រវឹងស្រា​ចងក​ធ្វើអត្តឃាត​ខ្លួនឯង​

ដោយៈ គូលែន/សៀមរាបៈ បុរស​ម្នាក់ តែងតែ​ផឹកស្រា ស ស្រវឹង​ជាប្រចាំ ហើយ​បាន​យក ខ្សែ​នីឡុង មក​ចង ក ធ្វើអត្តឃាត​ខ្លួនឯង ដោយ​មិនដឹង​មូលហេតុ​។ ករណី​ធ្វើអត្តឃាត ដោយ​ចងក​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ២ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ ២០២០​នេះ ស្ថិតនៅ​ភូមិ​តា​សែង ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ ស្រុក​ក្រឡាញ់ បាន​និយាយថាៈ អត្តឃាត​ជន ឈ្មោះ ឡូ​ក លឿ​ប ភេទ​ប្រុស អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ​តា​សែង ឃុំ​ស្នួល ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។​

​តាម​ការបំភ្លឺ​ពី​ឪពុកម្តាយ​របស់​សព បាន​បញ្ជាក់ថា កូន​របស់គាត់ តែងតែ ផឹកស្រា ស ស្រវឹង​ជាប្រចាំ គ្មាន​លស់​ថ្ងៃ​ទេ​។ នៅ​ថ្ងៃកើតហេតុ កូន​របស់គាត់ បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​ខ្សែ​នីឡុង ពណ៌​ស ប្រវែង ២,៧០ ម៉ែត្រ មក​ចង ក សម្លាប់ខ្លួន នៅ​នឹង​ផ្ទះ ដោយ​គ្មាន​អ្នកណា​ដឹង​ឡើយ លុះ​ព្រឹក​ឡើង បានដឹង តែ​កូន​របស់គាត់​បាន​ស្លា​ន់​បាត់ ទៅហើយ​។​

​ក្រោយពី​បានធ្វើ​កោសល្យវិច័យ​រួច កម្លាំង​ជំនាញ​បច្ចេកទេស នៃ​អធិការដ្ឋាន​នគរបាល​ស្រុក និង​គ្រូពេទ្យ បាន​ពិនិត្យឃើញថា មិនមែន​ពាក់ព័ន្ធ​នឹង​រឿង ឃាតកម្ម​ទេ ។ តាម​ការសន្និដ្ឋាន របស់​សម្ថ​កិច្ច​និង​គ្រូពេទ្យ បាន​បញ្ជាក់ថា បុរស​នវ ពិតជា​បាន​ស្លាប់​ដោយសារ​ចង ក ពិតប្រាកដ​មែន​៕PC

បុរសម្នាក់ស្រវឹងស្រាចងកធ្វើអត្តឃាតខ្លួនឯង៕ (គូលែន)

បុរសម្នាក់ស្រវឹងស្រាចងកធ្វើអត្តឃាតខ្លួនឯង៕ (គូលែន)

បុរសម្នាក់ស្រវឹងស្រាចងកធ្វើអត្តឃាតខ្លួនឯង៕ (គូលែន)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular