ដោយៈ រ៉ាម៉ន/ភ្នំពេញៈ អាជ្ញាធរខណ្ឌកំបូល បានបន្តអនុវត្តតាមផែនការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាល រាជធានីភ្នំពេញ កាលពីរសៀសថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោក ឃឹម ស៊ុនសូដា អភិបាល ខណ្ឌកំបូល បានដឹកនាំ និងបែងចែកក្រុមការងារ ចុះផ្សព្វផ្សាយពីវិធានការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ និងចែកម៉ាសជូនប្រជាពលរដ្ឋ អាជីវករ និងសាធារណជន ក្នុងមូលដ្ឋាន ខណ្ឌកំបូល ដែលមាន៨ក្រុមចុះ តាមភូមិសង្កាត់។
មន្ត្រីសាលាខណ្ឌកំបូល បានឱ្យដឹងថា សរុបម៉ាស ដែលចែកជូនបងប្អូនប្រជាពលរដ្ឋ អាជីករ កម្មករ កម្មការិនី និងសាធារណៈជនសរុបចំនួន ១៤.០០០ ម៉ាស៕PC