Home ព័ត៌មានអន្តរជាតិ បៃ​ដិន ជ្រើសរ...

បៃ​ដិន ជ្រើសរើស​ឧត្តមសេនីយ៍​ចូលនិវត្ត​ន៍​ម្នាក់​ជា​រដ្ឋមន្ត្រី​ការពារជាតិ​

​ប្រែ​សម្រួលៈ​វាសនា​៖ ប្រធានាធិបតី​ជាប់ឆ្នោត​ជិត​ចូលកាន់​មុខតំណែង លោកចូ បៃ​ដិន បានជ្រើសរើស​ឧត្តមសេនី​យ៍​ស្បែក​ខ្មៅ​ចូលនិវត្តន៍ ឡយ អូ​ស្ទីន ជា​រដ្ឋមន្ត្រី​ការពារជាតិ នេះ​បើ​តាម​ការបញ្ចេញ​អោយ​​ដឹង​ពី​សារព័ត៌មាន​អាម៉េរិក​។​

​បើ​វា​ជា​ការពិត ឧត្តមសេនីយ៍ អូ​ស្ទីន អាយុ​៦៧​ឆ្នាំ នឹង​ក្លាយជា​ជនជាតិ​អាម៉េរិក​កាត់​អាហ្វ្រិក​ដំបូង ដែល​នឹង​ដឹកនាំ​មន្ទីរ​បញ្ច​កោ​ណ​។​

​ឧត្តមសេនីយ៍ អូ​ស្ទីន ដែល​បាន​ដឹកនាំ​បញ្ជាការ​កណ្តាល​អាម៉េរិក ក្នុងអំឡុង​រដ្ឋការ​លោក​អូ​បា​ម៉ា នឹង​ត្រូវការ​ការសំរេច​យល់ព្រម​ពី​សភា​ដើម្បី​ក្លាយជា​ប្រមុខ​ការពារ​ជាតិ​អាម៉េរិក​នៅ​ជាង​៧​ឆ្នាំ​ក្រោយ​លោក​​ចូលនិវត្តន៍​។​

​ការសំរេចចិត្ត​ជ្រើស​យក​ឧត្តមសេនីយ៍អូ​ស្ទីន​ដែល​ត្រូវបាន​ចេញ​ផ្សាយ​តែ​ក្នុង​សារព័ត៌មាន​នេះ បាន​កើតឡើង​២​សប្តាហ៍​ក្រោយពី​លោកបៃ​ដិន​ប្រកាសសមា​សភាពសមាជិ​ក​ជាន់ខ្ពស់​ដទៃ​ទៀត​នៃ​ក្រុម​​សន្តិសុខ​ជាតិ​របស់​លោក​។​ទោះជា​យ៉ាង​ទេ​ណា ទាំងបៃ​ដិ​ន​និង​ឧត្តមសេនីយ៍អូ​ស្ទីន មិន​មាន​អះអាង​ជា​សាធារណៈ​ទេ​អំពី​តួនាទី​នេះ​។​

​មុននេះ របាយការណ៍​សារព័ត៌មាន​បាន​និយាយថា ប្រធានាធិបតី​ជាប់ឆ្នោត​មកពី​គណបក្ស​ប្រជាធិបតេយ្យ​រូប​នេះ​នឹង​តែងតាំង​មន្ត្រី​មន្ទីរ​បញ្ច​កោណ​ជើងចាស់ លោកស្រី មី​សែ​ល ផ្លួរ​ណយ សំរាប់​មុខតំណែង​​នេះ​។​បើ​វា​ជា​ការពិត លោក​ស្រី​នឹង​ជា​ស្ត្រី​ដំបូង​ដែល​នឹង​កាន់​មុខតំណែង​ដ៏​សំខាន់​នេះ​៕

​ចូ បៃ​ដិន (​ឆ្វេង​)​និង​ឧត្តមសេនីយ៍ ឡយ អូ​ស្ទីន ថតរូប​ជាមួយគ្នា​នៅ​អ៊ីរ៉ាក់​កាលពី​ឆ្នាំ​២០១១​។​អ្នក​ទាំង​២​ធ្វើការ​ជាមួយគ្នា​ជិតដិត​ក្នុងអំឡុង​រដ្ឋការ​លោក​អូ​បា​ម៉ា​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular