ដោយៈសុផល/ភ្នំពេញ៖ ថ្នាក់ដឹកនាំ តំណាងរាស្ត្រ និងមន្ត្រីរដ្ឋសភា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា បានធ្វើតេស្តលើកទី២នៅថ្ងៃ៨ធ្នូនេះ។
សូមជម្រាបថាក្នុងការធ្វើតេស្តលើកដំបូងកាលពីថ្ងៃ២ធ្នូ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា តំណាងរាស្ត្រ និងមន្ត្រីរដ្ឋសភាទាំងអស់ ព្រមទាំងក្រុមគ្រួសាររបស់ ពួកគាត់ផង បានលទ្ធផលអវិជ្ជមានមេរោគកូវីដ១៩។
ការធ្វើតេស្តរកមេរោគកូវីដ១៩ ទៅលើថ្នាក់ដឹកនាំ តំណាងរាស្ត្រ និងមន្ត្រីរដ្ឋសភា ព្រមទាំង ក្រុមគ្រួសារ បានធ្វើឡើងបន្ទាប់ពីមានតំណាងរាស្ត្រម្នាក់ គឺ លោក ឡូយ សុផាត បានប្រាស្រ័យទាក់ទងទៅនឹង លោក ឆែម សាវុធ ដែលត្រូវបានរកឃើញមានផ្ទុក មេរោគកូវីដ១៩ ៕PC