Home ព័ត៌មានជាតិ សង្គម ស្ត្រី​ពិការ​...

ស្ត្រី​ពិការ​ម្នាក់ នៅ​មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង ទទួល​ថវិកា​ទិញ​ម៉ូតូ​អាគុយ ១​គ្រឿង សម្រួល​បំពេញការងារ​

ដោយៈ សុ​ផានី​តា​/​កោះកុងៈ លោកស្រី អភិបាលខេត្ត​កោះកុង សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត និង​មន្ទីរជំនាញ​ផ្សេងទៀត បាន​ថវិកា​សម្រាប់​ទិញ​ម៉ូតូ អាគុយ​១​គ្រឿង ដល់​ស្ត្រី​ពិការ​ជើង​ពីរ ដែល​កំពុង​បម្រើ​ការងារ ខាង​ផ្នែក​វិទ្យុ​នៅ​មន្ទីរ​ព័ត៌មាន ខេត្តកោះកុង​។​

​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ព្រោះតែ​មើលឃើញ​ពី​ទុក្ខលំបាក របស់ លោកស្រី យី ហី​ម នា​រសៀល​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ បាន​ចាត់​លោកស្រី ឈី វ៉ា លោកស្រី សុខ សុធាវី អនុប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តកោះកុង និង​សមាជិក​ដទៃទៀត នាំយក​ថវិកា ចំនួន ៤០០ ដុល្លារ មក​ឧបត្ថម្ភ​ដល់​លោកស្រី យី ហី​ម (​ស្រី​វីន​) ជា​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត និង​ជា​ពិធី​ការិនី វិទ្យុ​សាគរ​កោះកុង​។​

​លោកស្រី យី ហី​ម ដែល​ពិកា​ដៃជើង ទាំងសងខាង កំពុង​ជួប​ការលំបាក ក្នុងការ​ធ្វើដំណើរ មក​បំពេញការងារ ឥឡូវនេះ ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព ពុំ​អាច​មើលរំលង​បានទេ​ក្នុងន័យ លើកកម្ពស់​សិទ្ធិ​ជនពិការ និង​ផ្តល់ឱកាស​ការងារ ដល់​រូបនាង​ថែមទៀត​។ ប៉ុន្តែ​ពេលនេះ គឺ​ជួយ​ជា​ថវិកា ដើម្បី​ទិញ​ម៉ូតូ​អាគុយ ១​គ្រឿង ដើម្បី​សម្រួល​ដល់ ការធ្វើដំណើរ​ទៅ​បំពេញ ការងារ លើ​វិស័យ​ព័ត៌មាន​។​

​ម៉ូតូ​អាគុយ​នេះ មានតម្លៃ ៧៥០ ដុល្លារ ដើម្បី​បង្គ្រប់​ថ្លៃ​ម៉ូតូ មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង បាន​ឧបត្ថម្ភ​បន្ថែមចំនួន ៣៥០ ដុល្លារ​ផងដែរ​។ ជាមួយគ្នានេះ ដោយមាន​ការអាណិតអាសូ​រ លោក គង់ រឿង ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​អតីត​យុវនីតិសម្បទា ខេត្តកោះកុង ឧបត្ថម្ភ​ចំនួន ២០០.០០០ រៀល លោក​លឹម ឌី ចៅសង្កាត់​ដងទង់ ក៍បាន​ឧបត្ថម្ភ ចំនួន ២០០.០០០ រៀល ។

​លោក មុំ ម៉ា​លីកា ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង តំណាង​មន្ត្រីរាជការ នៃ​មន្ទីរ​ព័ត៌មាន ខេត្ត និង ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​លោកស្រី មិថុនា ភូ​ថង ដែល​តែងតែ​យក ចិត្ត​ទុកដាក់ យល់​ពី​សុខទុក្ខ និង​តែងតែ​ឧបត្ថម្ភ ដល់​មន្ត្រីរាជការ ប្រជាពលរដ្ឋ​ក្រីក្រ​ដោយ​មិន ប្រកាន់ ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ​។ ជាក់ស្តែង នៅថ្ងៃនេះ ដោយ​ក្តី​អាណិតអាសូរ លោកស្រី បាន​ឧបត្ថម្ភ​គាំទ្រ ដល់​មន្ត្រី​ក្រីក្រ នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​។​

​លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង ក៏​រំលឹក​ដែរ​ថា កន្លងមក លោកស្រី ក៍​ធ្លាប់បាន ឧបត្ថម្ភ​ថវិកា ចំនួន ៣.៥០០ ដុល្លារ ដល់​មន្ទីរ​ព័ត៌មាន​ខេត្តកោះកុង ដើម្បី​ទិញ​កាមេរ៉ា​វីដេអូ ចំនួន​១​គ្រឿង សម្រាប់​បម្រើ​ការងារ លើ​វិស័យ​ព័ត៌មាន​ផងដែរ ។​

​ចំណែកឯ​លោកស្រី យី ហី​ម ដែល​ពិកា​ដៃជើង​ទាំងសងខាង និង​ជាម​ន្ត្រី​កិច្ចសន្យា​ផ្នែក ព័ត៌មានវិទ្យា​របស់​ម​ន្ទីរ​ព័ត៌មាន​ខេត្តកោះកុង​បង្ហាញ​ក្តីរំភើប​ជាខ្លាំង​ដែល​យកចិត្តទុកដាក់​ពី ទុក្ខលំបាក​របស់​នាង​ប្រចាំថ្ងៃ​តាមរយៈ​ផ្តល់​ថវិកា​ទិញ​ម៉ូតូ​អាគុយ​១​គ្រឿង ដោយ​នេះ​ជាការ សម្រេច​ក្តី​ស្រ​ម៉ៃ​មួយ​បាន​ក្លាយជា​ការពិតហើយ​។

​ដូច្នេះ​រូបនាង និង​ក្រុមគ្រួសារ​គ្មានអ្វី​ក្រៅពី​ការលើកដៃ​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ លោកស្រី​អភិបាលខេត្ត សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត មន្ទីរ​សង្គមកិច្ច មន្ទីរ​ព័ត៌មាន និង​លោក​ចៅសង្កាត់​ដងទង់ ព្រមទាំង​បេ្ត​ជ្ញា​ចិត្ត​ខិតខំ​បំពេញការងារ​ឱ្យ​កាន់ តែមាន​ប្រសិទ្ធភាព​ថែមទៀត​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular