Home ព័ត៌មានជាតិ សុខាភិបាល «​ព្រឹ​ត្ត​កា...

«​ព្រឹ​ត្ត​ការណ៍​សហគមន៍ ២៨ វិច្ឆិកា​» ខេត្តកំពង់ចាម មាន​អ្នក​ប៉ះពាល់​ប្រយោល ពី​ជំងឺ​កូ​វីដ​.១៩ សរុប​ជាង ៤០០ នាក់​

ដោយៈ គង់​ហេង​/​កំពង់ចាមៈ នៅក្នុង «​ព្រឹ​ត្ត​ការណ៍​សហគមន៍ ២៨ វិច្ឆិកា​» ខេត្តកំពង់ចាម បាន​រកឃើញ​អ្នក​ប៉ះពាល់ ដោយ​ប្រយោល ពី​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​.១៩ សរុប​ប្រមាណ ៤៤១ នាក់ តាម​បណ្តា​ស្រុក ក្រុង ចំនួន ប្រាំបី ដែល​បាន និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​ផ្ទះ​និង​មណ្ឌល ច​ត្តា​ឡី​ស័ក កម្រិត​២ របស់​ខេត្ត ជាប់​ដង​ទន្លេមេគង្គ មួយ​នេះ​។ ក្នុងនោះ​មាន ២៣ គ្រួសារ ស្មើនឹង​ចំនួន ៣៣ នាក់ ស្ថិតក្នុង​ប្រភេទ​ក្រ​១ និង​ក្រ​២ ដែល​ត្រូវ​ទទួលបាន​ថវិកា​ម្នាក់ ចំនួន ៣០ ម៉ឺន​រៀល ពី​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក រយ​:​ពេល ១៥ ថ្ងៃ នៅតាម​ផ្ទះ រៀងៗ​ខ្លួន​។​

​ប្រ​ភ​ព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​កំពង់ចាម បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី ៨ ធ្នូ​ថាៈ ក្នុងចំណោម ៤៤១ នាក់ មាន​ស្ត្រី​ចំនួន ២៥៦ នាក់ គឺ​នៅ​ស្រុក​ចម្ការលើ ចំនួន ៣១២ នាក់ នៅ​ស្រុក ព្រៃឈរ ចំនួន ៨០ នាក់ នៅ​ក្រុង​កំពង់ចាម ចំនួន ២៩ នាក់ ស្រុក​ជើងព្រៃ ចំនួន ១៣ នាក់ ស្រុក​ស្រី​សន្ធរ ចំនួន បី នាក់ ស្រុក​កងមាស ចំនួន ពីរ នាក់ និង​ស្រុក​កោះសូទិន ចំនួន ១​នាក់​។​

​ប្រភពព័ត៌មាន​ដដែល បានបញ្ជាក់​ថាៈ តួលេខ​ប្រជាពលរដ្ឋ ចំនួន ៤៤១ នាក់​ជា​អ្នក​ប៉ះពាល់ ប្រយោល ក្នុង​«​ព្រឹ​ត្ត​ការណ៍​សហគមន៍ ២៨ វិច្ឆិកា​» គិត​ត្រឹម​ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ​២០២០​។ ក្នុងនោះ​មាន​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២ ចំនួន ១១ នាក់ ដោយមាន សុខភាព​ប្រក្រតី​ទាំងអស់​។ ក្រៅពីនោះ នៅតាម​លំនៅស្ថាន ពួកគាត់​រៀងៗ​ខ្លួន​ក៏​គ្មានអ្វី​គួរ ឱ្យ​កត់សម្គាល់​ដែរ​។​

​ប្រភព​បាន​បន្តថាៈ នៅ​ព្រឹក​ថ្ងៃទី​៨ ធ្នូ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​បន្ទាន់ ជូន​ដល់​ប្រជាពលរដ្ឋ ក្រ​១​និង​ក្រ​២ ចំនួន ៣៣ នាក់ ដែល​បាន និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​លំនៅស្ថាន លោក អ៊ុន ចាន់​ដា ជា​ប្រធាន​គណ​:​កម្ម​ការ​ខេត្ត ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​.១៩ និង​ជា​អភិបាល ខេត្តកំពង់ចាម បាន​ចាត់​ឱ្យ​លោក ហាន កុសល ជា​អភិបាលរង​ខេត្ត​នាំយក​ថវិកា​សម្តេច តេ​ជោ និង​គ្រឿងឧបភោគ បរិភោគ មួយចំនួន ជូន​ពួកគាត់ ដល់​លំនៅស្ថាន​តែម្តង​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular