ដោយៈ ជា សីហៈ/ភ្នំពេញៈ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរលើគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គីសនីដុតធ្យូងថ្មថ្មីមួយនៅកោះកុង ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថាតាមសំណើសុំវិនិយោគលើគម្រោងសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុនថាមពល បុទុមសាគរ លីមីតធិត ( BOTUM SAKOR ENERGY COMPANY LIMITED) គណៈកម្មាធិការវិនិយោគ កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ។
ប្រភពដដែលបានឲ្យដឹងថា ទីតាំងវិនិយោគនៃគម្រោងនេះគឺស្ថិតនៅភូមិថ្មស និងភូមិ ចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ១ប៊ីលាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦០កន្លែង ៕PC