Home ព័ត៌មានជាតិ សង្គម បាញ់ថ្នាំ​សម្...

បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​អគារ បន្ទប់​ការិយាល័យ សាលប្រជុំ​របស់​នគរ​បាល​ខេត្តបន្ទាយមានជ័យ ដើម្បី​បង្ការ​ទប់ស្កាត់​កូ​វីត ១៩

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជា​អោយ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​អគារ បន្ទប់​ការិយាល័យ បន្ទប់​ប្រជុំ​របស់​នគរបាល​ខេត្ត និង​នគរបាល​ចំណុះ​ផ្សេងទៀត ដើម្បី​បង្ការ​ទប់ស្កាត់​កូ​វីត ១៩ ក៏​ដូច​មេរោគ​ផ្សេងៗ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ជាថ្មី​ម្តងទៀត កាលពី​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ ក្នុង​បំណង​គិត​និង​ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព ក៏បាន​បញ្ជា​បន្ថែម​ឱ្យកម្លាំង​ជំនាញ​ការិយាល័យ​សុខាភិបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​គ្រប់​បណ្តា​អង្គភាព​ទាំងអស់​បាញ់ថ្នាំ​សម្លាប់​មេរោគ តាម​អគារ បន្ទប់​ការិយាល័យ បន្ទប់​ប្រជុំ ដើម្បី​បង្ការ ទប់ស្កាត់​មេរោគ​ផ្សេងៗ ជាពិសេស​ជំងឺ​កូ​វីដ​១៩ ។​

​កន្លងមក​នៅ​ស្នងការដ្ឋាន ក៏ត្រូវ​បានរៀបចំ​បាញ់ថ្នាំ​សម្លាប់​មេរោគ​គ្រប់​ប្រភេទ​ដើម្បី​ជៀសវាង​ការឆ្លង និង​ចម្លង​មេរោគ​ផ្សេងៗ ជាពិសេស​ជម្ងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​ដែល​បាន​នឹង​បង្ក​រាលដាល​ក្នុង​ពិភពលោក​និង​ប្រទេស​កម្ពុជា​យើង​នេះ ។​

​លោកស្នងការ​បាន​បន្ត​ថា ៖ ពីនេះ​និង​តទៅទៀត ទាំងនោះ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត អធិកា​ដ្ឋា​ន​នគរបាល​ស្រុក​ក្រុង ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​បញ្ជាការដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក ក៏ត្រូវ​អនុវត្ត​បទបញ្ជា​រ​ដូច្នេះ ។​

​ពោលគឺ​សូម​បងប្អូន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ​ប្រឆាំង​ជំងឺ​កូ​វីដ​_១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular