Home ព័ត៌មានជាតិ សង្គម ពលរដ្ឋ​ជាង ១០...

ពលរដ្ឋ​ជាង ១០០​គ្រួសារ សុំ​អាជ្ញាធរខេត្ត​ជួយ​សង់ស្ពាន​ឆ្លងកាត់​អូរ​តា​ឡះ សម្រាប់​ប្រើប្រាស់

ដោយ​៖ សៅ វ៉ាន់ឌី / ខេត្តព្រះវិហារ​៖ ប្រជាពលរដ្ឋ​ប្រមាណ ១៣៥​គ្រួសារ រស់នៅ​ភូមិ​ប្រា​ហៅ​ភូមិ​គុណភាព​២ ក្នុង​ឃុំ​ឆែប​២ ស្រុក​ឆែប បាន​សុំ​ដល់​អាជ្ញាធរខេត្ត​ព្រះវិហារ ជួយ​សាងសង់​ស្ពានដែក​បា​ឡេ ដើម្បី​ឆ្លងកាត់​អូរ​តា​ឡះ​១ ជូន​ដល់​ពួកគាត់​សម្រាប់​ប្រើប្រាស់ ព្រោះ​បច្ចុប្បន្ន​ពួកគាត់​កំពុង​ជួប​ការលំបាក​ក្នុងការ​ធ្វើដំណើរ​។

​ប្រជាពលរដ្ឋ​បាន​លើកឡើងថា បច្ចុប្បន្ន​ពួកគាត់​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង ដែលមាន​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ខ្វាត់ខ្វែង​ឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ក្នុង​ឃុំ​, ស្រុក ធ្វើឱ្យមាន​ភាពស្និទ្ធស្នាល​រវៀង​ពួកគាត់​នៅ​ជនបទ​ដាច់ ស្រ​យ៉ា​ល ជាមួយនិង​អ្នករស់នៅ​ទីប្រជុំជន​។ ប៉ុន្តែ​អ្វីដែល​ពួកគាត់​ជួប​ការលំបាក​នោះ គឺ​នៅ​ខ្វះ​ស្ពាន​សម្រាប់​ឱ្យ​ពួកគាត់​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​អូរ​តា​ឡះ​នេះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular