ដោយ: ទេពកង្រី / ខេត្តកំពង់ឆ្នាំង: ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណផ្សារឆ្នាំងជួរដើមស្រល់ ខេត្តកំពង់ឆ្នាំង គ្រាដែលមានការសង្ស័យ ដើម្បីឆ្លើយតបបន្ទាន់ការពារទប់ស្កាត់ការរីករាលដាល នៃជំងឺសកលកូវីដ១៩។
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ដោយអនុវត្តតាមការណែនាំរបស់អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួ ច័ន្ទឌឿន ដើម្បីមានវិធានការបន្ទាន់ក្នុងការបាញ់សម្លាប់មេរោគប្រយុទ្ធប្រឆាំងនឹងជំងឺសកលកូវីដ១៩ ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងបរិវេណផ្សារឆ្នាំង និងតំបន់លក់ដូរតាមមាត់ទន្លេផ្សារក្រោម ខេត្តកំពង់ឆ្នាំង ដើម្បីឆ្លើយតបបន្ទាន់បាញ់ថ្នាំការពារទប់ស្កាត់បន្ទាន់ នៃការរីករាលដាលជំងឺកូវីដ១៩ ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិ ប្រាក់ វ៉ុន បានឲ្យដឹងទៀតថា ការម្នាក់ទូរសព្ទនៅវេលាម៉ោង១១ និង ៣០នាទីនាទីថ្ងៃទី៨ធ្នូ២០២០នេះថា លោកបានអោយប្រធានការរិយាលយ័បង្ការគ្រប់គ្រោងជំងឺរបស់មន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងបន្ទាន់ចុះបាញ់ថ្នាំបន្ទាន់ផងដែរ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានបញ្ជាក់ឲ្យដឹងទៀតថា ករណីនេះមានជីដូននិងចៅស្រីបានទៅភ្នំពេញលេងផ្ទះចៅប្រុស និងបានជួបប្រាស្រ័យផ្ទាល់ គ្រាដែលចៅប្រុសវិជ្ជមានកូវិត១៩ នៅពេលត្រឡប់មកវិញអ្នកបើករថយន្តឈ្នួល និងប្រពន្ធ គ្រាន់តែស្ថិតក្នុងការសង្ស័យ គ្រាដែលប្រពន្ធអ្នករត់តាក់ស៊ីលក់ដូរនៅក្នុងផ្សារឆ្នាំង ហើយចៅស្រីចេញចូលក្នុងផ្សារនោះផងដែរ។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិតប្រាក់វ៉ុន បានបញ្ជាក់ឲ្យដឹងទៀតថា មកដល់ពេលនេះ ជីដូននិងចៅស្រីត្រូវបានខាងលោកយកសំណាក់ និងបានដាក់ឲ្យនៅចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ ដោយឡែកអ្នកបើកបររថយន្តតាក់ស៊ី និងប្រពន្ធក៏ត្រូវបានខាងមន្ទីសុខាភិបាលខេត្ត យកសំណាក់ហើយឲ្យចត្តាឡីស័កនៅក្នុងផ្ទះរបស់ខ្លួនផងដែរ។
លោកប្រធានមន្ទីរបានបញ្ជាក់អោយដឹងបន្ថែមថា រឿងរ៉ាវទាំងអស់នេះ គ្រាន់តែជាការសង្ស័យតែប៉ុណ្ណោះ សូមបងប្អូនប្រជាពលរដ្ឋកុំមានការភ្ញាក់ផ្អើល តែទោះជាយ៉ាងនេះក្តីសូមបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តតាមតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល លាងដៃជាប្រចាំជាមួយសាប៊ូអាកុល ឬជែល និងធ្វើការពាក់ម៉ាស់បើមិនចាំបាច់សូមកុំចេញពីក្រៅផ្ទះ៕