Home ព័ត៌មានជាតិ សង្គម មជ្ឈមណ្ឌល​វប្...

មជ្ឈមណ្ឌល​វប្បធម៌​ចិន ប្រចាំ​កម្ពុជា ផ្តល់​ម៉ាស់ ២​ម៉ឺន​បន្ទះ​ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ

ដោយ​៖​បញ្ញា​សាស្ត្រ / ភ្នំពេញ​៖លោក ឈាន យាន​កាង ប្រធាន មជ្ឈមណ្ឌល​វប្បធម៌​ចិន ប្រចាំ​កម្ពុជា បាន​នាំយក​អំណោយ​ជា​ម៉ាស់​ចំនួន ពីរម៉ឺន (​បន្ទះ​) មក​ជូន​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃ​ច័ន្ទ ទី​៧ ធ្នូ ឆ្នាំ ២០២០ នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រោម​វត្តមាន លោកស្រី នេត្រ ភូ​ម៉ា​រី រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោកជំទាវ បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

​ថ្លែង​ទៅកាន់ លោក ឈាន យាន​កាង ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ចិន ប្រចាំ​កម្ពុជា លោក ស្រី​បាន​កោតសរសើរ​នូវ​ទឹកចិត្ត ចំពោះ​ភាគី​មជ្ឈមណ្ឌល​វប្បធម៌​ចិន និង​រដ្ឋាភិបាល​ចិន ដែល​តែង​គិតគូ​ជួយ​ដល់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​ជាពិសេស​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា និង​ប្រទេស​ទាំងអស់​កំពុង​ប្រឈម​នឹង​វិបត្តិ​មេរោគ​ឆ្លង Covid 19 ។​

​លោកស្រី បន្តថា អំណោយ​ម៉ាស់​នេះ នឹង​ប្រើ​ជា​ប្រយោជន៍​ក្នុង​ការពារ​មន្ត្រីរាជកា​រ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​កំពុង​បម្រើ​ការងារ​ប្រចាំថ្ងៃ ដើម្បី​បង្ការ​ពី​ការរីក​រាលដាល​ឆ្លង នៃ​ជំងឺ​Covid 19៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular