ប្រែសម្រួល : កញ្ញាដាលីស/ ៖ អ្នកឈ្នះរង្វាន់ឆ្នោតឡូតូ Euromillions ដែលមានទឹកប្រាក់ចំនួន ១១៤,៩ លានផោន (១៥៣,៤២ លានដុល្លារ) ក្នុងឆ្នាំ ២០១៩ បានបង្ហើបឱ្យដឹងថាលោកស្រីបានផ្តល់ប្រាក់រង្វាន់ចំនួនពាក់កណ្តាលដើម្បីជួយដល់អ្នកខ្វះខាត។
លោកស្រី ហ្វ្រាន ខូនណូលលី អាយុ ៥៤ ឆ្នាំនិងលោកផាទ្រីក អាយុ ៥៦ ឆ្នាំ ដែលរស់នៅភាគឦសានប្រទេសអង់គ្លេស បានឈ្នះរង្វាន់ធំនេះនៅថ្ងៃបុណ្យណូអែលឆ្នាំ ២០១៩។
រឿងដំបូងដែលលោកស្រីហ្វ្រានធ្វើបន្ទាប់ពីឈ្នះឆ្នោតគឺបង្កើតបញ្ជីមិត្តភក្តិនិងក្រុមគ្រួសារទាំង ៥០ ដែលលោកស្រីចង់ជួយដោយសារតែទ្រព្យសម្បត្តិទើបកើតថ្មីរបស់លោកស្រី។
ទោះយ៉ាងណា ចិត្តសប្បុរសរបស់អ្នកទាំងពីរគឺជួយដល់មនុស្សខ្វះខាតខ្លាំងបំផុត ដោយប្តីប្រពន្ធនេះបានបង្កើតអង្គការសម្បុរសធម៌ចំនួន ២ក៏ដូចជាជួយដល់មនុស្សដែលងាយរងគ្រោះនិងខ្វះខាតមួយចំនួននៅក្នុងតំបន់របស់ពួកគេផងដែរ។
និយាយផ្តាច់មុខទៅកាន់វេបសាយ FEMAIL លោកស្រីហ្វ្រាននិយាយថា “ខ្ញុំមិនបានរៀបចំគម្រោងផ្តល់ប្រាក់ពាក់កណ្តាលនោះទេ។ វាជារឿងកើតឡើងពីទឹកចិត្តឯកឯង។យើងបានអង្គុយចុះមើលបញ្ជីនិងរកមើលអ្វីដែលយើងគិតថាអាចជួយផ្លាស់ប្តូរជីវិតមនុស្សបាន”។
ការអត្ថាធិប្បាយរបស់លោកស្រីហ្វ្រានកើតឡើងមុនពេលការចាប់រង្វាន់ធំបំផុតមិនធ្លាប់មានរបស់ឆ្នោតឡូតូ EuroMillions នៅរាត្រីថ្ងៃអង្គារនេះ។
មិនទាន់មាននរណាម្នាក់ឈ្នះរង្វាន់កំពូលដែលមានតម្លៃប្រមាណជា ១៧៥ លានផោនក្នុងការចាប់រង្វាន់កាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុននោះទេ ដូច្នេះមានន័យថាគ្រប់គ្នានៅតែអាចមានឱកាសឈ្នះវានៅយប់នេះ៕
លោកស្រី ហ្វ្រាន ខូនណូលលី និងលោកផាទ្រីក ឈ្នះរង្វាន់ធំកាលពីថ្ងៃបុណ្យណូអែលឆ្នាំ ២០១៩