Home ព័ត៌មានជាតិ សន្តិសុខ រថយន្តបុក​ម៉ូ...

រថយន្តបុក​ម៉ូតូ​របួសធ្ងន់​ស្រាល​មនុស្ស​៣​នាក់​

 

​ដោយ​:​អង្គា​រ៍ហង​/​ភ្នំពេញ​: បុរស​ម្នាក់​បើករថយន្ត​ឆ្លងផ្លូវ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ និង​អ្នករួមដំណើរ រងរបួស​ធ្ងន់​ស្រាល ហើយ​បន្ត​បុក​ឡើងលើ​សួនច្បារ និង​របង​ដែក​បាក់​មួយ​ផ្ទាំង ទៅមុខ​លែងរួច ឯ​អ្នកបើករថយន្ត​រងរ​បួស​ធ្ងន់ ត្រូវបាន​ប្រជាពលរដ្ឋ ជួយ​គាស់​យក​ចេញពី​រថយន្ត​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ហេតុការណ៍​នេះ កើតឡើង​នៅ​ម៉ោងជាង ១០ ព្រឹក ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ហាណូយ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​បន្ត​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា ស្គូ​ប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1TH-5545 ជិះ​ឌុប​គ្នា​ពីរ​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ហាណូយ ក្នុងទិសដៅ ពី​ជើង​មក​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ម៉ា​ស្តារ CX-5 ពាក់​ស្លាក​លេខ 2V-8146 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ ក្នុងទិសដៅ​បញ្ច្រាស​គ្នា ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​លឿន ឆ្លងផ្លូវ​មក​បុក​ចំ​ពីមុខ​ម៉ូតូ​ពេញទំហឹង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular