Home ព័ត៌មានជាតិ សង្គម មន្ត្រី​ឧ​ទ្យ...

មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជា​ឆ្នាំ​ព្រៃ​ការពារ និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ​ជាប់​ជាប្រចាំ​ក្នុងចំណោម​តំបន់ការពារធម្មជាតិ​២០​នៅ​កម្ពុជា​

ដោយ​: ដេប៉ូ / ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​បច្ចុប្បន្ននេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​ក្នុងនោះ​មាន​ទាំង បុរស ស្ត្រី ត្រូវបាន​ដាក់ពង្រាយ​ជាប់​ជាប្រចាំ​នៅតាម​តំបន់ការពារធម្មជាតិ​ទាំង​២០​ដើម្បី បំពេញ​តួនាទី​ជា​ឆ្នាំ​ព្រៃ​ការពារ និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ ,​បាន​ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ប្រកប ដោយ​ការទទួលខុសត្រូវ​ខ្ពស់​នៅតាម​បណ្តា​តំបន់ការពារធម្មជាតិ​នានា ក្នុងប្រទេស​កម្ពុជា​។​

​បើតាម លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យដឹង​នៅ​ថ្ងៃទី​៨ ខែ ធ្នូ ឆ្នាំ ២០២០​នេះ​ថា​បច្ចុប្បន្ន​ខេត្ត​ដែល​ត្រូវបាន​ក្រសួងបរិស្ថាន​ដាក់បញ្ចូល​ជា​តំបន់ការពារធម្មជាតិ ហើយ​មាន​មន្ត្រី ឧទ្យាន​នុ​រក្ស​កំពុង​អនុវត្ត​តួនាទី​នោះ​មាន​ចំនួន​២០​ខេត្ត​។​ដោយឡែក​ចំពោះ​ខេត្ត ក្រុង​ដែល​ពុំទាន់​មាន​តំបន់ការពារធម្មជាតិ​មានដូចជា កំពង់ចាម ខេត្តកណ្តាល ខេត្តព្រៃវែង​ស្វាយរៀង និង​រាជធានី​ភ្នំពេញ​។​

ទោះបី​យ៉ាងណាក្តី លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ដែរថា នៅ​ខេត្តព្រៃវែង​គេ​កំពុងតែ​សិក្សា តំបន់​បឹង​ស្នេហ៍​ដើម្បី​ដាក់បញ្ចូល​ជា​តំបន់ការពារទេសភាព​ធម្មជាតិ​នៅ​ថ្ងៃ​ខាងមុខ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍​នា​កន្លងមក​ថា “​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​បុព្វហេតុ​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិរក្ស​ធនធានធម្មជាតិ ពិសេស​ថ្នាក់ដឹកនាំ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ រួមជាមួយ​ប្រជាពលរដ្ឋ​ក៏មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​ចូលរួម​ការពា​រ​ធនធានធម្មជាតិ​ដែល​មិនអាច​ខ្វះ​បាន​ផងដែរ​”​។​

​គួរ​បញ្ជាក់ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​នៅតាម​តំបន់ការពារធម្មជាតិ​មាន​នីតិសម្បទា​ជា​ភ្នាក់ងារនគរបាល​យុត្តិធម៌ និង​មន្ត្រីនគរបាល​យុត្ត​ធម៌​មាន​ភារកិច្ច​ល្បាត​ជាប្រចាំ ក្នុងការ​អង្កេត តាមដាន ស្រាវជ្រាវ​ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី និង​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ ព្រមទាំង​មាន​វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​។ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏មាន​ភារកិច្ច ប្រចាំការ​ជាប្រចាំ ក្នុងការ​យាមកាម ត្រួតពិនិត្យ​លិខិតអនុញ្ញាត និង​ឯកសារ​ផ្សេងៗ ក៏ដូចជា​ការនាំចេញ និង​នាំចូល​នូវ​ប្រភេទ​សត្វ រុក្ខជាតិ គ្រាប់​រុក្ខជាតិ និង​សំណាក​ផ្សេងៗ​ក្នុង​តំបន់ការពារធម្មជាតិ​។ ភារកិច្ច​មួយទៀត​រប​ស់​ឧ​ទ្យា​នុ​រក្ស​គឺ ការងារ អប់រំ​ផ្សព្វផ្សាយ​ស្តីពី កិច្ចការពារបរិស្ថាន សម្របសម្រួល និង​អភិវឌ្ឍន៍​សហគមន៍ និង​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​រស់នៅក្នុង​និង​ក្បែរ​តំបន់ការពារធម្មជាតិ​។ ក្រៅពី​ភារកិច្ច​ស្នូល​ខាងលើ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​ដើរតួនាទី​ចូលរួម​ក្នុងការ​ថែរក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៅក្នុង​មូលដ្ឋាន និង​ជា​កម្លាំង​អន្តរាគមន៍​លើ​ការងារ​សង្គ្រោះ​ក្នុងពេល​មាន​គ្រោះមហន្តរាយ​កើតមានឡើង ដូចជា​ទឹកជំនន់ ភ្លើង​ឆេះ​ព្រៃ គ្រោះរាំងស្ងួត​ជាដើម​។​ល​។​

​កម្លាំង​ឧ​ទ្យា​នុ​រក្ស​មាន​ចំនួន​កើន​ពី ៧៥​នាក់​ក្នុង​ឆ្នាំ​១៩៩៥ កើន​ដល់​ចំនួន ៩៦០​នាក់​ក្នុង​ឆ្នាំ​២០១០ និង​ជាង ១២០០​នាក់​ក្នុង​ឆ្នាំ​២០២០​។ ឧ​ទ្យា​នុ​រក្ស​ត្រូវបាន​ប​ញ្ជូ​ល​ជាម​ន្ត្រី​ក្របខណ្ឌ​សាធារណៈ​ជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នា​ឆ្នាំ​២០១៧​។

​បើតាម​តាម​លោករ​ដ្ឋេ​លេខាធិការ​បានឱ្យ​ដឹងផង​ដែរ​ថា បច្ចុប្បន្ននេះ​កម្ពុជា​យើង​មាន​តំបន់ការពារធម្មជាតិ​ចំនួន ៦៩​កន្លែង លើ​ទំហំ​ផ្ទៃដី​ចំនួន ៧,៣​លាន​ហិកតា ដែល​ទំហំ​ដ៏​ធំ​នេះ​ជា​កាតព្វកិច្ច​ដែល​ក្រសួងបរិស្ថាន ត្រូវការ​កិច្ចសហការ​យ៉ាង​ល្អ​ពី​គ្រប់ភាគី​ដែល​ពាក់ព័ន្ធ​នានា ក្នុងការ​ធានាបាន​នូវ​និរន្ត​ភាព​ការពារ​ក្តា​នុព​ល​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ​របស់​យើង សម្រាប់​តម្កល់​ជូន​ឧ​ត្ត​ម​ប្រយោជន៍​ដល់​ជំនាន់​ក្រោយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular