Home កម្សាន្ត ខេ​ម និង តន់ ...

ខេ​ម និង តន់ ច័ន្ទ​សី​ម៉ា បរិច្ចាគ ១០​លាន​រៀល ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩

​ដោយ​:​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​: គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​៨ ធ្នូ នេះ តារាចម្រៀង​បី​ដួង ដែល​បាន​បរិច្ចាគ ថវិកា ផ្ទាល់ខ្លួន ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​ការពា​កូ​វីដ​១៩ បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានប្រកាស​ពី​ការទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ ។

​ក្នុងនោះ តារាចម្រៀង ខេ​ម និង តារាចម្រៀង​រួម​ដំបូល Galazy Navatra កញ្ញា តន់ ច័ន្ទ​សី​ម៉ា បាន​បរិច្ចាគ​ថវិកា ផ្ទាល់ខ្លួន​ចំនួន ១០ លាន​រៀល​ផងដែរ​។ ដោយឡែក តារា​សិល្បៈ​ជាច្រើន​ទៀត​បាន​បរិច្ចាគ​ថវិកា ទៅតាម​សណ្តាន​ចិត្ត នៅតាម​គណនី ABA (001249176) Tep Sothy ដែល​បាន ផ្សព្វផ្សាយ តាមរយៈ​ហ្វេ​ក​ប៊ុ​ក​ផេ​ក ផ្លូវការ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០៕

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular