Home ព័ត៌មានជាតិ សង្គម ការប្រមូល​ផ្ដ...

ការប្រមូល​ផ្ដុំគ្នា​បែបនេះ​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវ​ចូលធ្វើ​តេស្ត​ពិនិត្យ​រក​ជំងឺ​កូ​វីដ​-១៩ ពិត​ជាមាន​ហានិភ័យ​

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​តេស្ត​ជា​ពិនិត្យ​យក​សំណាក​ជា​លើក​ទី​២ ប្រមាណ​ជាង​៣០០០​នាក់ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ព្រឹក​ថ្ងៃទី​០៨​ធ្នូ​នេះ គេ​មើលឃើញថា បាន​ប្រមូល​ផ្ដុំគ្នា​នៅខាងមុខ​របង​មុន​បាន​ចូលដល់​កន្លែង​យក​សំណាក​មិនមាន​គម្លាត​សុវត្ថិភាព​នោះទេ ដែល​នេះ គឺ​ពិតជា​បាន​បង្កឱ្យមាន​ហានិភ័យ​ខ្ពស់បំផុត បើសិនជា​ពួកគាត់​មាន​ផ្ទុក​ជម្ងឺ​កូ​វីដ​–១៩​មែន​នោះ​។​

​ជាមួយគ្នានេះ​ប្រជាពលរដ្ឋ​ដែល​ឈ​នៅមុខ​ពហុ​ស្ថាន​ជាតិ​អូឡាំពិក​បាន​សូម​សំណូមពរ​ដល់​មន្ត្រី​សុខាភិបាល អាជ្ញា​ធរមាន​វិធានការ ដោយហេតុថា ការ​ឈរ​ជុំគ្នា​បែបនេះ​វា​នឹង​បង្កឱ្យមាន​ហានិភ័យ​ខ្ពស់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​បើតាម​សេចក្តីរាយការណ៍​ពី​ខាងក្នុង​ពហុ​ស្ថាន​ជាតិ​អូឡាំពិក​បានបញ្ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ពិនិត្យ​យក​សំណាក់​នៅ​ខាងក្នុង ក្រោម​ការរៀបចំ​ពី​ក្រសួងសុខាភិបាល ក៏ដូចជា​អាជ្ញាធរ ពួកគាត់​បាន​អង្គុយ​មាន​គម្លាត​ទៅតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​ហើយ ដែល​គិតថា មិនមាន​ហានិភ័យ​ដូច​ប្រជាពលរដ្ឋ នៅ​ខាង​ក្រៅរបង​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​នោះទេ​។​

​កាលពី​រសៀល​ថ្ងៃទី​៧​ធ្នូ​នេះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​បាន​ណែនាំ​ដល់​ថ្នាក់​ដឹង​នាំ​និង​មន្ត្រី​ដែល​សហការ​ជាមួយ​មន្ត្រី នៃ​ក្រសួងសុខាភិបាល ត្រូវ​ចេះ​ការពារ​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​បំផុត ជៀសវាង​ការឆ្លង​រាលដាល​ពី​ជំងឺ​កូ​វីដ​–១៩​នេះ ដោយ​យើង​មិនដឹងថា ប្រជាពលរដ្ឋ​ជាង​៣០០០​នាក់ ដែល​មក​ពិនិត្យ​យក​សំណាក​លើក​ទី​២​នេះ ពួកគាត់​មាន​វិជ្ជា​មាន​កូ​វីដ​–១៩​ឬ​យ៉ាងណា​នោះទេ​អ្វីដែល​សំខាន់ គឺ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់បំផុត ។​

​គួរបញ្ជាក់​ផងដែរ​ថា​៖ ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ត្រូវបាន​ក្រសួងសុខាភិបាល សហការ​ជាមួយនឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ជ្រើស​រើសយក​ទីតាំង​នេះ ដើម្បី​ធ្វើជា​កន្លែង​ពិនិត្យ​យក​សំណាក​ជា​លើក​ទី​២​និង​លើក​ទី​៣៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular