Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​កម្ពុជា​នាំច...

​កម្ពុជា​នាំចេញ​ដំឡូង​មី​ស្រស់​ទៅ​វៀតណាម​បាន​ជិត​២​លាន​តោន

ដោយ​: ជា សីហៈ / ភ្នំពេញ​: លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ចែករំលែក​នៅ​ព្រឹក​មិញ​នេះ​ថា កម្ពុជា​អាច​នាំចេញ​ដំឡូង​មី​ស្រស់​ទៅ​វៀតណាម បាន​ជិត ២ លាន​តោន ។

​លោក​បាន​អះអាង​ដោយយោង​តាម​របាយ​ការទទួលបាន​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថា គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា មកទល់​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ នេះ ការនាំចេញ​ដំឡូង​មី​ស្រស់​ចេញពី​កម្ពុជា​ទៅកាន់​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុ​ង និង​ច្រកព្រំដែន​ទ្វេរ​ភាគី​ដារ មាន​ចំនួន ១,៨២ លាន​តោន​។

​លោក​បាន​បន្តទៀតថា ដោយឡែក​ការនាំចេញ នៅ​ច្រកព្រំដែន​ទ្វេរ​ភាគី​ដារ នា​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ នេះ​មាន​ចំនួន ៩.៧៥៥ តោន ហើយ​បើ​សរុប​ទាំងពីរ​ច្រក​ក្នុង​មួយថ្ងៃ​មាន​ចំនួន ១១.៨២៥ តោន រីឯ​តម្លៃ​នៅ​មាត់ច្រក​សម្រាប់​ដំឡូង​មី​សើម​គឺ ៤៦០ រៀល ក្នុង​មួយ​គីឡូក្រាម​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular