Home កម្សាន្ត ម្ចាស់​ភោជនីយ...

ម្ចាស់​ភោជនីយដ្ឋាន វី​ហ្វ្រេ​ន បរិ​ចា្ច​ក​ថវិកា ៤​ពាន់​ដុល្លារ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩

​ ​
ដោយ​:​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​:បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បានប្រកាស​ពី​ការទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ កាលពី​ល្ងាច​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ មក គេ​សង្កេតឃើញថា មាន​បណ្តា​សប្បុរសជន​ជាច្រើន បាន​សម្តែង​ការគាំទ្រ តាមរយៈ​ការចូលរួមចំណែក​បរិ​ច្ចាគ​ថវិកា ជូន​សម្តេច​តេ​ជោ ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​កូ​វីដ​១៩​។​

​ទន្ទឹមគ្នានេះ អ្នកចូលរួម​បរិច្ចាក​មាន​គ្រប់​ស្រទាប់វណ្ណៈ ចាប់តាំងពី​អ្នកឧកញ៉ា មន្ត្រីរាជការ និង​អ្នកជំនួញ​។ ជាក់ស្តែង លោក ចេង វណ្ណា ម្ចាស់ ភោជនីយដ្ឋាន វី​ហ្វ្រេ​ន (​ទាំង​បួន​សាខា ១- វី​ហ្វ្រេ​ន បឹងត្របែក ២-​វី​ហ្វ្រេ​ន បូរី​កីឡា ផ្សា​ដេប៉ូ ៣-​វី​ហ្វ្រេ​ន កោះ​ពេជ្រ ៤-​វី​ហ្វ្រេ​ន ឬ​ស្សី​កែវ​) បាន​បរិច្ចាក ថវិកា​ផ្ទាល់ខ្លួន ចំនួន ៤​ពាន់​ដុល្លារ អាមេរិក ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​។

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ បានប្រកាស​ពី​ការត្រៀម​បម្រុង​ថវិកា សម្រាប់​ទិញ​វ៉ាក់សាំង​យកមក​ចាក់ ជូន​ប្រជាជន​ដោយ​ឥតគិតថ្លៃ ជា​ជំហាន​ដំបូង​ចំនួន ១​លាន​ដូ​ស ដើម្បី​ចាក់​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ម៉ឺន​នាក់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular