ដោយ៖ ជា សីហៈ/ភ្នំពេញ៖ ក្រសួងរ៉ែ និង ថាមពលបានប្រកាសថា នៅព្រឹកនេះវិស័យថាមពលកម្ពុជាបានទទួលព័ត៌មានល្អ២គម្រោង។
ប្រភពដដែលបានអះអាងថា កាលពីព្រឹកថ្ងៃទី ០៨ ខែ ធ្នូ ឆ្នាំ ២០២០ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល អមដោយថ្នាក់ដឹកនាំនៃក្រសួង អគ្គិសនីកម្ពុជា (EDC) និងអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) លើគម្រោងវិនិយោគវិស័យថាមពលចំនួន ០២ គម្រោង។
ប្រភពដដែលបានបន្តថា គម្រោងទាំងពីរនេះគឺមាន គម្រោង “វារីអគ្គិសនីស្ទឹងតាតៃលើ” ជាមួយក្រុមហ៊ុន China National Heavy Machinery Corporation និងគម្រោង “ខ្សែបញ្ចូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ” ជាមួយក្រុមហ៊ុន Schneitec Co., Ltd.។
ប្រភពដដែលបានអះអាងថា នេះជាសមិទិ្ធភាពថ្មីចំនួន០២ គម្រោងបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ៕