Home ព័ត៌មានជាតិ សង្គម គ្រួសារ​២៣​កំ...

គ្រួសារ​២៣​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​ចម្ការលើ​ទទួលបាន​ថវិកា​របស់​រាជរដ្ឋាភិបាល

​ដោយ​: គង់​ហេង​/កំពង់ចាម​: គ្រួសារ​ក្រីក្រ​សរុប ២៣​ដែល​បាន​ជាប់​ក្នុង​បញ្ជី​ប៉ះពាល់​ដោយ ប្រយោល​ពី​អ្នកជំងឺ​កូ​វីដ​.១៩​ក្នុង​«​ព្រឹ​ត្ត​ការណ៍​២៨​វិច្ឆិកា​»​បាន និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ តាម​ផ្ទះ​ក្នុងស្រុក​ចម្ការលើ​បានទទួល​ថវិកា និង​គ្រឿងឧបភោគ បរិភោគ​របស់​រាជរ​ដ្ឋា​ភិ​បាល តាមរយ​:​អាជ្ញាធរខេត្ត​កំពង់ចាម​រួចហើយ​នៅ​ព្រឹក​ថ្ងៃទី ៨ ធ្នូ​នេះ​។​

​មន្ត្រី​សាលាខេត្ត​កំពង់ចាម​បាន​និយាយប្រាប់​រស្មី​កម្ពុជា​ថា ជា​សមាជិកគ្រួសារ​ចំនួន ៣៣ នាក់​ដែលមាន​ស្រី​ចំនួន ១៩ នាក់​ស្ថិតក្នុង​គ្រួសារ​ក្រ​១ និង​ក្រ​២ ចំនួន ២៣ ដែល​បាន និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​លំនៅស្ថាន​ក្នុងភូមិ​ក្បាលហុង​ថ្មី ឃុំ​ស្វាយទាប ស្រុក​ចម្ការលើ គឺ​ពួកគាត់​បានចេញ​មក​ខាងមុខផ្ទះ​រៀងៗ​ខ្លួន ដើម្បី​ទទួលយក​ប្រាក់ និង​គ្រឿងឧបភោគ បរិភោគ​ពី​លោក ហាន កុសល ជា​អភិបាលរង​ខេត្តកំពង់ចាម​ប្រគល់ ជូន​ដោយផ្ទាល់​។ ក្នុងនោះ​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន ៣០០.០០០ រៀល​ជា​អំណោយ របស់​រាជរដ្ឋាភិបាល និង​ទទួល​បានជា​អង្ករ ២៥ គីឡូក្រាម មី មួយ កេស ទឹកត្រី​មួយ​យ​មី មួយ កេស ទឹកត្រី​មួយ​យួរ ទឹក​ស៊ីវ​មួយ​យួរ​ផងដែរ ពី​រដ្ឋបាល​ខេត្តកំពង់ចាម​។​

​គួរ​បញ្ជាក់ថា ស្រុក​ចម្ការលើ​ជា​ស្រុក​មួយ​មាន​អ្នក​ប៉ះពាល់​ច្រើនជាងគេ ក្នុង​«​ព្រឹ​ត្ត​ការណ៍ សហគមន៍​២៨​វិច្ឆិកា​»​គឺមាន​ចំនួន​រហូតដល់ ៣១២ នាក់​នៃ​អ្នក​ប៉ះពាល់​ព្រឹ​ត្ត​ការណ៍​មួយ​នេះ សរុប​ចំនួន ៤៤១ នាក់​ក្នុងចំណោម​ស្រុក​ក្រុង​ចំនួន ប្រាំបី របស់​ខេត្តកំពង់ចាម​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular