ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២ កំពុងមាន​សន្ទុះ​អភិវឌ្ឍន៍​ខ្លាំង​ទៅលើ​បុរី និង​ដី​សម្រាប់​សាងសង់​លំនៅដ្ឋាន​

ដោយៈ​សុផល​/​ភ្នំពេញ​៖ តំបន់​សក្តានុពល ជាប់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២​បច្ចុប្បន្ននេះ​កំពុង មាន​សន្ទុះ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​ទៅលើ​គម្រោង​បុរីនិង​ដី​សម្រាប់​សាងសង់​លំនៅ ដ្ឋាន ខណៈ​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​២​នេះ​មាន​ផ្លូវ​ខ្វាត់ខ្វែង​ងាយស្រួល​ក្នុង​ការធ្វើ​ចរាចរណ៍​និង​ដឹកជញ្ជូន​ទំនិញ​ច្រើន ដែល​បាន​បង្ក​ភាពងាយស្រួល ដល់​ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម និង​មុខ​ជំនួញ​បាន​គ្រប់​ប្រភេទ​។​

​រាប់​ចាប់ពី​ម្តុំ​ស្ពាន​ព្រែក​សំរោង​រហូត​ទៅដល់​រោងចក្រ​ថៃ​ហ្គឺ​ផ្លូវជាតិ​លេខ​១​មាន​សន្ទុះ​អភិវឌ្ឍន៍​ខ្លាំង​ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​កំពុង​ចាប់អារម្មណ៍​តំបន់​នោះ ដោយសារ​តំបន់​នោះ មាន​ផាសុកភាព​និង​អំណោយផល​ល្អ ម្យ៉ាងទៀត​ចំពោះ​ការរស់នៅ​តំបន់​នោះ​វិញ ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ទាន់សម័យ​ដោយសារតែ​ស្ថិតនៅក្នុង​ទីក្រុង​ភ្នំពេញ មាន​ផ្សារ​ទំនើប និង​តំបន់​កម្សាន្ត​ទៀតផង​។

​បើតាម​ការអះអាង​ពី​អ្នកជំនាញ​អចលនទ្រព្យ​នៅ​ថ្ងៃ​អនាគត​តំបន់​នេះ​នឹង​ទាក់ទាញ​ការវិនិយោគ​កាន់តែច្រើន​ព្រោះ​មាន​គម្រោង​ធំ​ដូចជា​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ជាដើម​ដែលជា​ហេតុ​អាច​បណ្តាលឱ្យ​គម្រោង​វិនិយោគ​ធំៗ​ដទៃ​សម្រេច​មក​វិនិយោគ​ជា​បន្តបន្ទាប់​។​

​ដោយ​សម្លឹង​ឃើញ​ជា​តំបន់​មាន​សក្តានុពល និង​ ការអភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ គម្រោង​ម៉ា​រី​ហូ​ម បានមក​វិនិយោគ​នៅ​ទីនោះ។​គម្រោង​នេះមាន​ទីតាំងអម​សងខាង ដោយ​ទន្លេមេគង្គនិង​ទន្លេបាសាក់​និង​ជា​តំបន់​លំនៅដ្ឋានបែប​ធម្មជាតិសម្បូរ​ដោយ​ ដើមឈើ​បៃតង​ស្រស់និង​ខ្យល់អាកាសស្រស់ស្រាយរួមទាំង​ភាពស្ងប់ស្ងាត់​ល្អហើ​យ​ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍និង​គាំទ្រ​ជាខ្លាំងដោយសារ​កត្តា​ភូមិ​សា​ស្ត្រ សក្តា​នុពល​នៃ​តំបន់​ជុំវិញ ព្រមទាំង​តម្លៃ​ពិសេស​សមរម្យ​យ៉ាង​ទាក់ទាញ​។ លំនៅដ្ឋាន ម៉ា​រី​ហូ​ម​គឺជា​បុរី​ដែល​ផ្តោតលើ ការរស់នៅ ប្រកបដោយ ផាសុកភាព ភាព​ស៊ី​វិ​ល័យ និង​សុវត្ថិភាព ជូន​ម្ចាស់ផ្ទះ​នីមួយៗ​។​អ្វីដែល​ពិសេស​នោះ​ស្ថិតក្នុង​ដំណាក់កាល​ទី​១​នេះ​លោកអ្នក​អាច​អញ្ជើញ​ធ្វើការ​កក់​ប្រាក់​ជ្រើសរើស​ទីតាំង​ឥឡូវនេះ និង​ធ្វើជា​ម្ចាស់ផ្ទះ​ដ៏​ស្រស់ស្អាត ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​រហូតដល់ ២៣ ០០០​ដុល្លារ​ភ្លាមៗ ពី​គម្រោង ម៉ា​រី​ហូ​ម ។​

​លំនៅដ្ឋាន​ម៉ា​រី​ហូ​ម​ស្ថិតនៅ​តំបន់​សក្តានុពល​ខ្លាំង​នៅ​ជិត​សាលារៀន​អន្តរជាតិ​មន្ទីរ​ពេទ្យ​អន្តរជាតិ​ភោជ​នីយដ្ឋាន​ស្តង់ដារ​ខ្ពស់​ទំនើបៗ និង​សេវាសាធារណៈ​ផ្សេងៗ​ទៀត ។​ម៉ា​រី​ហូ​ម​មាន​វីឡា​ភ្លោះ​និង​ផ្ទះ​អាជីវ​កម្ម​ដែលមាន​ការ​រចនា​យ៉ាង​ល្អិតល្អន់​និង​ស្រស់​ស្អាត មិន​ថា​ផ្នែក​ខាងក្នុង ឬ​ផ្នែក​ខាងក្រៅ​នោះ​ឡើយ។​លំនៅដ្ឋាន ម៉ា​រី​ហូ​ម ស័ក្តិសម​​បំផុត សម្រាប់​អ្នករស់នៅ បែប​ស៊ី​វិ​ល័យ​ទាន់សម័យ និង​រស់នៅ​ប្រកប​ដោយ​ភាពកក់​ក្តៅ និង​សុភមង្គល​។លំនៅដ្ឋាន ម៉ា​រី​ហូ​ម នៅសល់​ផ្ទះ​ត្រឹមតែ​៤០%​ប៉ុណ្ណោះ។សម្រាប់​ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០៧៧ ៩៩ ៧៧ ៨២ / ០៨៧ ៩៩ ៧៧ ៨២៕​Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular