Home ព័ត៌មានជាតិ សន្តិសុខ បុរស​ដែល​ល្បួ...

បុរស​ដែល​ល្បួង​យក​ក្មេងស្រី​យកទៅ​រំលោភ​ជាច្រើន​ដង​ត្រូវបាន​ឃាត់ខ្លួន​

ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ ​បុរស​ម្នាក់​បាន​ដែល​ល្បួង​ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់ យកទៅ​រំលោភ​ជា​ច្រើនដង​ត្រូវបាន​ឃាត់ខ្លួន​។​

​លោក​វរសេនីយ៍ត្រី​ធឿ​ង​វាសនា​នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៨​ខែធ្នូ​ថា​ជនសង្ស័យ​ឈ្មោះ ខៀវ វិច្ឆិកា​អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ខ្លា​កូន​ចាស់​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ត្រូវបាន​ឃាត់ខ្លួន​កាល ពី​ម៉ោង ៧​យប់ ថ្ងៃទី​៧ ខែ ធ្នូ ។​

​ឪពុក​ក្មេង​របស់​ក្មេងស្រី​រងគ្រោះ​ឲ្យ​ដឹងថា កូនស្រី​របស់គាត់ នៅ​ខែកក្កដា ឆ្នាំ​២០១៩ ដល់ ខែឧសភា ឆ្នាំនេះ​ត្រូវ​ជនសង្ស័យ​ល្បួង​កូនស្រី​យកមក​រំលោភ​នៅផ្ទះ​សំណាក់​ផ្កាយ​មាស ស្ថិត​ក្នុងភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​ជាច្រើនលើក ។ ក្រោយមក​ទើប​បែកការណ៍​។​

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បានរួម​ភេទ​ជាមួយ​ក្មេងស្រី​នេះ ជា​ច្រើនដង​ពិតមែន ។ ប៉ុន្តែ ជនរងគ្រោះ​បាន​ស្ម័គ្រចិត្ត​រួមភេទ​ជាមួយ​ខ្លួន ហើយ​ទទួលយក​ថ្នូរ​ជា​ប្រាក់រាល់​លើក ។​

​ប្រភព​ដដែល​បន្ត​ថាច​ម្លើ​យ​សារភាពរ​មាន​ភា​ព​ស៊ីសង្វាក់​គ្នា​នៃ​បទល្មើស គឺ​រួមភេទ​ជាមួយ អនីតិជន​អាយុ​ក្រោម​អាយុ​១៤​ឆ្នាំ និង​ទទួល​ទិញ​ពេស្យាចារ​កុមារ​មិនមែនជា​ករណី​ស្ម័គ្រចិត្ត រួមភេទ​នោះឡើយ ។ ហេតុនេះ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​នៃ​បញ្ជាការដ្ឋាន​កង រាជ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​នឹង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់​តាម​នីតិវិធី​នៅ​ថ្ងៃទី​៨​ខែធ្នូ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular