ដោយ: សរិទ្ធ / មណ្ឌលគិរី: ពីរនាក់ប្តីប្រពន្ធដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីម៉ោង៨យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ នៅភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ជនសង្ស័យទាំង២នាក់នេះឈ្មោះ យឹម សុខលី ហៅ វ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី និងប្រពន្ធឈ្មោះម៉ូត ស្រីម៉ៅ អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន២៨កញ្ចប់ ក្នុងនោះ២៥កញ្ចប់តូច និង៣កញ្ចប់ធំល្មម ឧបករណ៍កែច្នៃសម្រាប់ជក់គ្រឿងញៀនមួយចំនួន ថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត ។
ករណីខាងលើនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង បានកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕